សន្តិសុខត្រូវបានរឹតបន្តឹងនៅប្រទេសចិន និងក្រុងហុងកុង ក្នុងថ្ងៃខួបនៃការបង្ក្រាបធានអានម៉ិន

2024/06/04 06:14:02 pm        157

អាជ្ញាធរចិនបាននិយាយថា ពួកគេនឹងបិទទីលានចតុរង្គ ធានអានម៉ិន (Tiananmen) របស់ទីក្រុងប៉េកាំងនៅថ្ងៃអង្គារ (០៤ មិថុនា) នេះ ដែលជាខួបលើកទី៣៥ នៃការបង្ក្រាបថ្ងៃទី០៤ មិថុនា ស្របពេលដែលនគរបាលក្រុងហុងកុង ក៏បានរឹតបន្តឹងសន្តិសុខផងដែរ ខណៈសកម្មជននៅកោះតៃវ៉ាន់ និងកន្លែងផ្សេងទៀតបានរៀបចំដើម្បីប្រារព្ធខួបនេះជាមួយនឹងពិធីរំលឹកវិញ្ញាណក្ខន្ធ។

រថក្រោះរបស់ចិន បានរមៀលចូលទៅក្នុងទីលានចតុរង្គនៅព្រឹកព្រលឹមថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៨៩ ដើម្បីបញ្ចប់ការតវ៉ារបស់និស្សិត និងកម្មករជាច្រើនសប្តាហ៍។ ជាច្រើនទស្សវត្សរ៍បន្ទាប់ពីការបង្រ្កាបដោយយោធា សកម្មជនសិទ្ធិមនុស្សនិយាយថា គោលដៅដើមរបស់បាតុករ រួមទាំងសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ នៅមិនទាន់បានសម្រេច ហើយហេតុការណ៍ថ្ងៃទី០៤ ខែមិថុនា នេះនៅតែជាប្រធានបទហាមឃាត់ក្នុងប្រទេសចិន។

នៅទីក្រុងប៉េកាំង គេហទំព័រផ្លូវការរបស់ទីលានចតុរង្គធានអានម៉ិន បានបង្ហោះការជូនដំណឹងដោយនិយាយថា ទីតាំងនេះនឹងត្រូវបិទពេញមួយថ្ងៃនៅថ្ងៃទី០៤ ខែមិថុនា ហើយអ្នកដែលបានទិញសំបុត្រចូលទស្សនាអាចទទួលបានប្រាក់ពួកគេវិញ។ គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការនៃបណ្តាញរថភ្លើងក្រោមដីក្រុងប៉េកាំង បានប្រកាសថាច្រកចេញនៃស្ថានីយ៍ ធានអានម៉ិន ខាងកើត នឹងត្រូវបិទចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែមិថុនា។

បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់ចិន មិនដែលបញ្ចេញចំនួនអ្នកស្លាប់ពិតប្រាកដក្នុងហេតុការណ៍បង្រ្កាបនោះទេ ទោះបីជាក្រុមសិទ្ធិមនុស្ស និងសាក្សីនិយាយថា តួលេខអាចមានដល់រាប់ពាន់នាក់ក៏ដោយ។ មេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឆឹងទ័រ (Lai Ching-te) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារ នេះថា «ការចងចាំនៃថ្ងៃទី០៤ ខែមិថុនា នឹងមិនរលាយបាត់ពីក្នុងប្រវត្តិសាស្ត្រឡើយ»៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        165
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        153
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm