ក្រុមប្រឹក្សាអន្តរកាលហៃទី តែងតាំងអតីតនាយករដ្ឋមន្ត្រីលោក Conille មកដឹកនាំប្រទេសម្ដងទៀត

2024/06/04 06:59:05 pm        157

ក្រុមប្រឹក្សាអន្តរកាលរបស់ប្រទេសហៃទី បានតែងតាំងអតីតនាយករដ្ឋមន្ត្រី លោក ហ្ការី ខូនីល(Garry Conille) ដែលបានដឹកនាំប្រទេសក្នុងរយៈពេលខ្លីកាលពីមួយទសវត្សរ៍មុន ឲ្យត្រឡប់ទៅកាន់តួនាទីវិញ ខណៈប្រទេសនៅតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ ធ្វើការដើម្បីស្ដារស្ថិរភាព និងគ្រប់គ្រងឡើងវិញ ពីក្រុមជនអន្ធពាលហិង្សា។

សមាជិកម្នាក់បានប្រាប់សារព័ត៌មាន Reuters ថា ក្រុមប្រឹក្សាអន្តរកាល បានបោះឆ្នោត ដើម្បីតែងតាំង លោក Conille ជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន។ ប្រវត្តិរូបសង្ខេបក្នុងការអភិវឌ្ឍន៍ដ៏ទូលំទូលាយរបស់ លោក Conille ដែលធ្វើការភាគច្រើនជាមួយអង្គការសហប្រជាជាតិ ត្រូវបានចាត់ទុកថា ជាគន្លឹះក្នុងការប្រមូលការគាំទ្រពីអន្តរជាតិ ខណៈប្រទេសហៃទី ចាប់ផ្តើមបេសកកម្មសន្តិសុខគាំទ្រដោយអង្គការសហប្រជាជាតិ ដឹកនាំដោយប្រទេសកេនយ៉ា ទោះបីជាការដាក់ពង្រាយកងកម្លាំងរបស់ខ្លួន បានប្រឈមទៅនឹងឧបសគ្គក៏ដោយ។

លោក Conille បាននិយាយនៅលើបណ្តាញ X ថា លោកគិតថាមានកិត្តិយសខ្លាំង ដែលក្រុមប្រឹក្សាប្រធានាធិបតី បានជ្រើសរើសលោកជានាយករដ្ឋមន្ត្រីជាថ្មីរបស់ប្រទេសហៃទី។

ក្រុមប្រឹក្សាអន្តរកាល ដែលកាន់អំណាចការងារប្រធានាធិបតីមួយចំនួន និងជាប្រធានក្រុមប្រឹក្សា លោក អ៊ីដហ្គាដ ឡេប្លង់(Edgard Leblanc) នៅពេលបច្ចុប្បន្ននេះ មានភារកិច្ចរៀបចំការបោះឆ្នោតនៅមុនថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២៦ ដូចបានចែង ក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសហៃទី។

លោក Leblanc បាននិយាយនៅលើទំព័រ X ថា បន្ទាប់ពីការពិភាក្សានៅក្នុងក្រុមប្រឹក្សាអន្តរកាលក្រោយសវនាការជាមួយបេក្ខជនសម្រាប់នាយករដ្ឋមន្ត្រី បណ្ឌិត Garry Conille ត្រូវបានតែងតាំងជាឯកច្ឆន្ទ ដើម្បីដឹកនាំរដ្ឋាភិបាលក្នុងអំឡុងពេលអន្តរកាលនេះ។

ការិយាល័យព័ត៌មានរបស់ប្រធានាធិបតី ក្រោយមក បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ក្រុមប្រឹក្សាអន្តរកាល រួមជាមួយនឹងនាយករដ្ឋមន្ត្រីថ្មី ពេលនេះនឹងឆ្ពោះទៅមុខជាមួយការជ្រើសរើសមនុស្ស សម្រាប់គណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលថ្មី។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        8
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        28
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        24

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm