ក្រសួងការបរទេសរបស់ប្រទេស បាននិយាយ កាលពីថ្ងៃចន្ទថា ប្រទេសរុស្សី បានចេញបម្រាមមិនឲ្យចូលទៅក្នុងប្រទេសនេះ ចំពោះអ្នកនយោបាយ អ្នកសារព័ត៌មាន និងអ្នកជំនាញមួយចំនួន មកពីអង់គ្លេស។

ក្រសួង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងការឆ្លើយតបទៅនឹងសកម្មភាពអរិភាពរបស់ចក្រភពអង់គ្លេស វាត្រូវបានគេសម្រេចដាក់បញ្ចូលអ្នកតំណាងមួយចំនួននៃស្ថាប័ននយោបាយ ស្ថាប័នសារព័ត៌មាន និងសហគមន៍អ្នកជំនាញរបស់ចក្រភពអង់គ្លេស ចូលទៅក្នុងបញ្ជីហាមឃាត់ការចូលទៅក្នុងប្រទេសរុស្ស៊ី។
បម្រាមនេះ គឺដោយសារតែ ការអនុវត្តគោលនយោបាយប្រឆាំងរុស្ស៊ី របស់ទីក្រុងឡុងដ៍្រ ឬ ការរាយការណ៍ព្រឹត្តិការណ៍សង្គម-នយោបាយសំខាន់ៗ នៅក្នុងប្រទេសរុស្ស៊ីក្នុងផ្លូវអវិជ្ជមាន។
ជាមួយគ្នានេះ ក្រសួងការបរទេសរុស្ស៊ី បានជំរុញឱ្យអង់គ្លេស ឈប់ផ្តល់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន។
