សាលានគរបាលជាតិភូមិភាគ៥ រៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី១ ដល់សិស្សនគរបាលជ័យលាភីសរុប ១៩០នាក់

2024/06/04 07:08:42 pm        334

នៅសាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៤ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឧត្ដមសនីយ៍ឯក សុន វុឌ្ឍី អនុប្រធានបណ្ឌិតសភានគរបាលកម្ពុជា តំណាង​ឯកឧត្ដម នាយឧត្ដមសនីយ៍​សាស្រ្តចារ្យ​ ឯក មនោសែន ប្រធានបណ្ឌិតសភានគរបាលកម្ពុជា បានអញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះ​បណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី១ ដល់សិស្ស​នគរបាល​ជ័យលាភី​សរុប​១៩០នាក់។

ជាកិច្ចចាប់ផ្ដើមនៃពិធីបិទវគ្គនេះ លោកវរសនីយ៍ឯក ឈួន សុវណ្ណារ័ត្ន នាយកសាលា បាន​ថ្លែង​សន្ទរកថា​ស្វាគមន៍ និង​រាយការណ៍​សង្ខេប​អំពី​លទ្ធផល នៃ​ការ​បណ្ដុះ​បណ្ដាល​ជូន​សិស្ស​នគរបាល​ប្រកប​ដោយ​ភាព​ជោគជ័យ​នា​ពេលកន្លងទៅ។

ថ្លែងក្នុងពិធីឯកឧត្ដមឧត្ដមសនីយ៍ឯក បានថ្លែងថា ក្រសួងមហាផ្ទៃបាន​យក​ចិត្ត​ទុក​ដាក់ និង​ផ្ដល់​អាទិភាព​ខ្ពស់​ដល់ការអប់រំបណ្ដុះបណ្ដាល ព្រមទាំងដាក់ចេញ​ផែនការ​កំណត់​កំណែ​ទម្រង់​លើ​កងកម្លាំង​នគរបាល​ជាប់​ជាប្រចាំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយផ្ដោតសំខាន់​ទៅ​លើ​ការ​ធ្វើ​ទំនើប​កម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិ ឪ្យស្របទៅ​នឹង​ការ​វិវត្ត​នៃ​ស្ថាន​ការណ៍​សន្តិសុខជាតិ និងអន្តរជាតិ ព្រមទាំងឆ្លើយតបតម្រូវការនៃអង្គភាពនគរបាលជាតិផងដែរ។

ទន្ទឹមនេះដែរ ឯកឧត្តមឧត្ដមសនីយ៍ឯក បានថ្លែងការកោត​សរសើរ​ចំពោះ​វឌ្ឍនភាព​យ៉ាង​ឆាប់​រហ័ស​គួរ​ឲ្យ​កត់​សម្គាល់របស់សាលានគរបាលភូមិភាគ៥ ដើម្បីឆ្លើយតបនឹងតម្រូវការនៃការបណ្តុះបណ្ដាល ក្នុងយុគ​សម័យ​នៃ​សន្តិភាព និងប្រទេសជាតិកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ដើម្បីបំពេញ​បាន​តាម​តម្រូវ​ការ​នៃ​ការ​បណ្ដុះបណ្ដាលប្រកបដោយគុណភាព ក្នុងបំណងព​ង្រឹង​សមត្ថភាព​ជំនាញ និង​លើក​កម្ពស់​ការ​គោរព​ក្រម​សីលធម៌វិជ្ជាជីវៈរបស់កង​កម្លាំងនគរបាលជាតិកាន់តែល្អប្រសើរ ស្របតាមកម្មវិធីនយោបាយ និង​យុទ្ធសាស្រ្ត​បញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ទស្សន​វិស័យ​ជឿន​លឿនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបានកោតសរសើរដល់កងកម្លាំងនគរបាលកម្ពុជា ដែលខិតខំសិក្សាហ្វឹកហាត់ គោរ​ព​វិន័យ​របស់​សាលា​បានល្អ រហូតទទួលលបានជោគជ័យ ហើយត្រូវយកចំណេះដឹង​ជំនាញ​ដែល​ទទួល​បាន​ក្នុង​ការ​សិក្សា​​នេះ​​ទៅ​ប្រើប្រាស់ឲ្យ​មានប្រយោជន៍សំរាប់ជាតិនិងប្រជាជន ព្រម​ទាំង​អរគុណ​ដល់​សប្បុរស​ជន​ទាំងអស់​បាន​ចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត​សភា​នគរបាល​ជាតិ​ភូមិ​ភាគ៥​ខេត្ត​បាត់ដំបង​នេះ។

ជាទីបញ្ចប់ក្នុងឱកាសបិទវគ្គនេះ ឯកឧត្ដមឧត្ដមសនីយឯក បានផ្ដល់កិត្តិយស​ប្រគល់​វិញ្ញាបន​បត្រ​ជូន​ដល់​សិស្ស​នគរបាលជ័យលាភីជានិមិត្តរូបចំនួន២០នាក់ផងដែរ៕ អត្ថបទ ពេញ សុភ័ក្រ្ត

  

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm