ប្រទេសឥណ្ឌាបានចាប់ផ្តើមរាប់សន្លឹកឆ្នោតច្រើនជាង ៦៤០ លានសន្លឹក នៅថ្ងៃអង្គារនេះ នៅក្នុងសមយុទ្ធប្រជាធិបតេយ្យដ៏ធំបំផុតរបស់ពិភពលោក ដែលត្រូវគេរំពឹងយ៉ាងទូលំទូលាយថានឹងប្រគល់ជ័យជម្នះទៅឲ្យលោកនាយករដ្ឋមន្រ្តី Narendra Modi បន្តក្ដោបអំណាចអាណត្តិទីបីបន្ទាប់ពីកាន់អំណាចមួយទសវត្សរ៍។

សម្ព័ន្ធដឹកនាំដោយគណបក្សBJP បានប្រជែងឈានឆ្ពោះទៅរកការនាំមុខក្នុងសំឡេង២៧២អាសនៈ គឺជាសំឡេងអប្បបរមា ដែលគេត្រូវការសំឡេងភាគច្រើនដាច់ខាតក្នុងចំណោមអាសនៈសភាជាន់ទាបចំនួន ៥៤៣ អាសនៈ។
ការបោះឆ្នោតរយៈពេល ៦ សប្តាហ៍ត្រូវគេមើលឃើញថាជាការបោះឆ្នោតប្រជាមតិលើលោក Modi ។ ប្រសិនបើបុរសវ័យ ៧៣ ឆ្នាំរូបនេះឈ្នះ វាគ្រាន់តែជាលើកទីពីរប៉ុណ្ណោះដែលមេដឹកនាំឥណ្ឌាបានរក្សាអំណាចសម្រាប់អាណត្តិទីបីបន្ទាប់ពីលោក Jawaharlal Nehru ដែលជានាយករដ្ឋមន្ត្រីដំបូងរបស់ប្រទេសនេះ ។

ការស្ទង់មតិក្រោយការចាកចេញពីមណ្ឌលបោះឆ្នោត កាលពីថ្ងៃសៅរ៍ដោយប៉ុស្តិ៍ទូរទស្សន៍ធំ ៗ បានព្យាករណ៍ពីជ័យជម្នះដ៏ងាយស្រួលសម្រាប់គណបក្សជាតិនិយមហិណ្ឌូ Bharatiya Janata របស់ លោក Modi និងសម្ព័ន្ធមិត្តរបស់ខ្លួនលើសម្ព័ន្ធភាពប្រឆាំងដ៏ធំដែលដឹកនាំដោយគណបក្ស Congress និងមេដឹកនាំយុទ្ធនាការសំខាន់គឺ លោក Rahul Gandhi ។

ប៉ុស្តិ៍ទូរទស្សន៍ឥណ្ឌាមានកំណត់ត្រាចម្រុះកាលពីអតីតកាលក្នុងការទស្សន៍ទាយលទ្ធផលបោះឆ្នោត។
យោងតាមទិន្នន័យផ្លូវការ មនុស្សជិត ៩៧០ លាននាក់ ច្រើនជាង ១០% នៃចំនួនប្រជាជនពិភពលោក មានសិទ្ធិបោះឆ្នោត។ យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ចំនួនអ្នកចូលរួមមាន ប្រហែល ៦៦% ជាមធ្យមនៅទូទាំងប្រាំពីរដំណាក់កាល៕