អនុប្រធានាធិបតីអាមេរិក នឹងចូលរួមកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន នៅប្រទេសស្វីស

2024/06/04 08:17:48 pm        80

អនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) នឹងតំណាងឱ្យសហរដ្ឋអាមេរិក ចូលរួមនៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ដែលរៀបចំដោយប្រទេសស្វីស ក្នុងខែនេះស្តីពីសង្រ្គាមនៅអ៊ុយក្រែន ជាព្រឹត្តិការណ៍មួយដែលត្រូវបានផ្សព្វផ្សាយដោយប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy)។

សេតវិមានបាននិយាយកាលពីថ្ងៃចន្ទ (០៣ មិថុនា) ថា លោកស្រី ហារីស នឹងចូលរួមកិច្ចប្រជុំនៅទីក្រុង លូសើន (Lucerne) នៅថ្ងៃទី១៥ ខែមិថុនា ចំណែកលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) គ្រោងនឹងមានវត្តមាននៅក្នុងកម្មវិធីរៃអង្គាសថវិកានៅទីក្រុង ឡូសអែនជឺលេស (Los Angeles)។ ទីប្រឹក្សាសន្តិសុខជាតិរបស់លោក បៃដិន គឺលោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) ក៏នឹងចូលរួមជាមួយលោកស្រី ហារីស ជាផ្នែកនៃគណៈប្រតិភូសហរដ្ឋអាមេរិក។

លោក ហ៊្សេឡិនស្គី បានជំរុញយ៉ាងខ្លាំងដល់កិច្ចប្រជុំកំពូលនៅថ្ងៃទី១៥-១៦ មិថុនា ហើយបានលើកទឹកចិត្តមេដឹកនាំពិភពលោកឱ្យចូលរួម ដោយការិយាល័យរបស់លោកនិយាយថា ប្រទេស និងអង្គការអន្តរជាតិចំនួន ១០៧ បានបញ្ជាក់ពីការចូលរួមរបស់ពួកគេ ខណៈលោកបានចោទប្រកាន់រុស្ស៊ី ដោយមានជំនួយពីប្រទេសចិន ក្នុងការព្យាយាមធ្វើឱ្យខូចដល់កិច្ចប្រជុំនេះ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បាននិយាយថា កិច្ចប្រជុំកំពូលនេះនឹង «ឥតប្រយោជន៍ទាំងស្រុង» ដោយគ្មានការចូលរួមពីរុស្ស៊ី។ ទីក្រុងគីវ បានសម្រេចប្រឆាំងនឹងការអញ្ជើញរុស្ស៊ី ព្រោះខ្លួនមិនជឿទុកចិត្តលើទីក្រុងមូស្គូ ដែលការលុកលុយរបស់ពួកគេបានបណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ និងបានបណ្តេញប្រជាជនរាប់លាននាក់បន្ថែមទៀតចេញពីប្រទេស ព្រមទាំងបំផ្លិចបំផ្លាញទីក្រុងនានារបស់អ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        22
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        44
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm