ភ្លើងឆេះព្រៃនៅអ៊ីស្រាអែលភាគខាងជើង បន្ទាប់ពីគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ បានបាញ់ចេញពីប្រទេសលីបង់

2024/06/04 09:07:11 pm        156

អាជ្ញាធរអ៊ីស្រាអែល កំពុងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃដ៏ខ្លាំងក្លា កាលពីថ្ងៃអង្គារ នៅភាគខាងជើងនៃប្រទេស ដែលបានឆាបឆេះឡើងភ្លាមៗ បន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងយានដ្រូនពីប្រទេសជិតខាងលីបង់ ដោយបង្ខំឲ្យមានការជម្លៀសដោយផ្នែកនៃទីក្រុងមួយ។

នគរបាលអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«អង្គភាពពន្លត់អគ្គិភ័យ ដែលជួយដោយអង្គភាពផ្សេងៗ កំពុងធ្វើការ ដើម្បីពន្លត់ភ្លើង» ដោយបន្ថែមថា ប្រជាជននៅតាមផ្ទះមួយចំនួន នៅក្នុងទីក្រុង Kiryat Shmona ត្រូវបានជម្លៀសចេញ។

អ្នកថតរូប AFP ម្នាក់នៅទីប្រជុំជនភាគឦសាន បានឃើញភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ដែលបានហ៊ុមព័ទ្ធ ផ្នែកខ្លះនៃតំបន់ជាប់ព្រំដែនប្រទេសលីបង់ ជាកន្លែងកើតហេតុនៃការការបាញ់ប្រហារតគ្នាជារៀងរាល់ថ្ងៃរវាងកងទ័ពអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្រៅសង្គ្រាមនៅតំបន់ហ្កាហ្សា។

កងទ័ពអ៊ីស្រាអែល បាននិយាយថា ខ្លួនបានដាក់ពង្រាយកម្លាំងជំនួយ ដើម្បីគាំទ្រក្រុមអ្នកពន្លត់អគ្គិភ័យក្នុងការពន្លត់ភ្លើងដែលកំពុងឆេះរាលដាលយ៉ាងខ្លាំង។

កងទ័ព បានអះអាងថា៖«ទាហានបម្រុងចំនួន៦នាក់របស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានរងរបួសស្រាល ដោយសារការស្រូបផ្សែង ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល»។

កងទ័ព បានបន្ថែមទៀតថា៖ «កងកម្លាំង បានគ្រប់គ្រងទីតាំងភ្លើងឆេះនោះ ហើយនៅដំណាក់កាលនេះគ្មានមនុស្សណាម្នាក់ គ្រោះថ្នាក់ដល់ជីវិតឡើយ»។

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm