នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យមើលការដ្ឋាន ផ្លាស់ប្ដូរប្ដូរការរ៉ូឡាថ្មី តាមចិញ្ចឹមផ្លូវលេខ១៦៩នេះ ដើម្បីឲ្យមានសណ្ដាប់ធ្នាប់ល្អ និងមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។
លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានឲ្យដឹងថា ការចុះត្រួតពិនិត្យមើលការដ្ឋាននេះគឺ ដើម្បីមើលថា តើក្រុមហ៊ុនដេញថ្លៃវិនិយោគនៅក្នុងខណ្ឌ ការដ្ឋានអនុវត្តតាមលក្ខណៈបច្ចេកទេសដែរឬទេ។ និងណែនាំឲ្យម្ចាស់ក្រុមហ៊ុន ឲ្យមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងធ្វើយ៉ាងណាមិនឲ្យប៉ះពាល់ដល់ផលប្រយោជន៍ពលរដ្ឋ ត្រូវកាត់បន្ថយឲ្យបានច្រើនបំផុត។
ក្នុងនោះដែរមន្រ្តីជំនាញនៃរដ្ឋបាលខណ្ឌ៧មករា បានឲ្យដឹងថា ការផ្លាស់ប្ដូរការ៉ូឡាថ្មីនេះ ជាគម្រោងរបស់រដ្ឋបាលខណ្ឌ ដោយសង្កេតឃើញថា ការ៉ូឡានៅចិញ្ជើមផ្លូវមុខវិទ្យាល័យបាក់ទូក មានសភាពចាស់ទ្រុឌទ្រោម ខូចខាត ដូច្នេះដើម្បីលើកកម្ពស់សោភណភាពមុខសាលារៀនផង និងឲ្យសាសានុស្សិស្ស ចេញពីសាលារៀនងាយស្រួលក្នុងការធ្វើដំណើរដោយថ្មើជើងជៀសវាង បង្កគ្រោះថ្នាក់ណាមួយជាយថាហេតុ រដ្ឋបាលខណ្ឌបានផ្លាស់ប្ដូរការ៉ូឡាថ្មីដោយ លើកឲ្យខ្ពស់ជាងមុន និងធានាគុណភាពល្អជាងមុនផងដែរ។
ជាចុងក្រោយលោកអភិបាល បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងខណ្ឌ ត្រូវចុះត្រួតពិនិត្យតាមការរដ្ឋានទាំងអស់នៅក្នុងមូលដ្ឋានខណ្ឌឲ្យបានញឹកញាប់ ដើម្បីពិនិត្យថា មើលឲ្យមានលក្ខណៈបច្ចេកទេសត្រឹមត្រូវក្នុងការដ្ឋាន៕ អត្ថបទ៖ កុម្ភៈ






