របបសឹកមីយ៉ាន់ម៉ា ចាប់ខ្លួនមនុស្សរាប់សិបនាក់ ក្នុងកិច្ចប្រឹងប្រែងរក្សាស្ថិរភាពរូបិយប័ណ្ណ

2024/06/04 10:05:13 pm        118

របបសឹកមីយ៉ាន់ម៉ា កំពុងធ្វើការបង្រ្កាបលើអ្នកជួញដូរមាស និងប្តូរប្រាក់បរទេស ព្រមទាំងភ្នាក់ងារលក់អចលនទ្រព្យបរទេស ដោយមានការចាប់ខ្លួនចំនួន ៣៥ នាក់ ត្រូវបានប្រកាសក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាស្ថិរភាពរូបិយប័ណ្ណ ដែលកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា មនុស្សទាំងនេះរួមមានអ្នកដែលត្រូវបានចោទប្រកាន់ពីបទលក់ខុនដូខុសច្បាប់នៅក្នុងប្រទេសថៃ និងអ្នកដែលត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ថាបានធ្វើឱ្យមានអស្ថិរភាពនៃអត្រាប្តូរប្រាក់រូបិយប័ណ្ណបរទេស។ រូបិយប័ណ្ណចាត់ (Kyat) ឡើងដល់កម្រិតទាបបំផុតកាលពីសប្តាហ៍មុន ដោយបានធ្លាក់ចុះមកនៅត្រឹមប្រហែល ៤.៥០០ ចាត់មួយដុល្លារនៅលើទីផ្សារងងឹត នេះបើយោងតាមពាណិជ្ជករប្តូរប្រាក់បរទេសប្រាំនាក់។

អត្រាទីផ្សារងងឹតសម្រាប់ប្រាក់ដុល្លារជាច្រើនឆ្នាំមកនេះ គឺខ្ពស់ជាងអត្រាយោងរបស់ធនាគារកណ្តាលមីយ៉ាន់ម៉ា ដែលបច្ចុប្បន្នបានកំណត់នៅតម្លៃ ២.១០០ ចាត់ប៉ុណ្ណោះក្នុងមួយដុល្លារ។ សេដ្ឋកិច្ចមីយ៉ាន់ម៉ា ដែលមានភាពផុយស្រួយរួចទៅហើយបន្ទាប់ពីការគ្រប់គ្រងដោយយោធាជាច្រើនទសវត្សរ៍ និងជំងឺរាតត្បាតកូវីដ១៩ នេះ កាន់តែតានតឹងចាប់តាំងពីរដ្ឋប្រហារមក ជាមួយនឹងការវិនិយោគបរទេសបានធ្លាក់ចុះ និងទណ្ឌកម្មរបស់លោកខាងលិច។

ប្រទេសក្រីក្រនៅអាស៊ីអាគ្នេយ៍ ដែលមានប្រជាជនប្រហែល ៥៥ លាននាក់មួយនេះ បានស្ថិតក្នុងភាពចលាចលនយោបាយ និងសេដ្ឋកិច្ចចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ នៅពេលដែលយោធាបានបណ្តេញរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត បន្ទាប់ពីមួយទសវត្សរ៍នៃលទ្ធិប្រជាធិបតេយ្យ និងកំណែទម្រង់សេដ្ឋកិច្ច៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        127
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        120
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm