សម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នៅអ៊ីរ៉ាក់ បានបង្កើនការវាយប្រហារលើអ៊ីស្រាអែល កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ

2024/06/04 10:08:04 pm        112

ក្រុមប្រដាប់អាវុធនិកាយស៊ីអ៊ីតដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ បានបង្កើនការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងមីស៊ីល ទៅលើអ៊ីស្រាអែល ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបង្កើនការព្រួយបារម្ភនៅក្នុងទីក្រុងវ៉ាស៊ីនតោន និងក្នុងចំណោមសម្ព័ន្ធមិត្តអ៊ីរ៉ង់មួយចំនួនអំពីការសងសឹករបស់អ៊ីស្រាអែលដែលអាចកើតឡើង និងការកើនឡើងភាពតានតឹងក្នុងតំបន់ ប្រសិនបើពួកគេ បង្កឲ្យមានការបង្ហូរឈាម។

ទោះបីជាការវាយប្រហារជាញឹកញាប់ពីចម្ងាយរាប់រយម៉ាយ (គីឡូម៉ែត្រ) មិនត្រូវបានមើលឃើញ ដោយមន្ត្រីលោកខាងលិច និងអ្នកជំនាញអ៊ីស្រាអែលថា ជាការគំរាមកំហែងកម្រិតដូចគ្នាចំពោះអ៊ីស្រាអែលដូចការវាយប្រហារដោយក្រុមហាម៉ាស និងក្រុមហេសបូឡាក៏ដោយ ពួកគេ បានបង្កើនចំនួននិងធ្វើឲ្យកាន់តែ មានភាពស្មុកស្មាញ។

យ៉ាងហោចណាស់រ៉ុក្កែតចំនួនពីរគ្រាប់ បានត្រូវចំគោលដៅរបស់ពួកគេ ហើយជាច្រើនគ្រាប់ផ្សេងទៀត ត្រូវបាញ់ទម្លាក់ដោយប្រព័ន្ធការការពាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល។ នេះបើយោងតាមមន្ត្រីសហរដ្ឋអាមេរិក និងសេចក្តីថ្លែងការណ៍ជាសាធារណៈដោយយោធាអ៊ីស្រាអែល។

សព្វាវុធថ្មីៗដូចជា មីស៊ីលតម្រង់គោលដៅ ត្រូវបានប្រើប្រាស់ជាប្រចាំ ចាប់តាំងពីខែឧសភា ហើយកាន់តេមានការពិបាកសម្រាប់ប្រព័ន្ធការពារដែនអាកាស ក្នុងការកម្ទេច។

លោក Mike Knights ជាសាស្ត្រាចារ្យនៅវិទ្យាស្ថានគោលនយោបាយដើមបូព៌ា ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ជាទីដែលលោកតាមដានការវាយប្រហារ បាននិយាយថា៖«សរុបមក កម្រិតនៃកម្លាំង និងប្រភេទនៃប្រព័ន្ធសព្វាវុធដែលបានប្រើប្រាស់ បានកើនឡើងយ៉ាងខ្លាំង»។ លោកបានបន្តថា៖ «វាធ្វើឲ្យ   ស្មុកស្មាញដល់កិច្ចការរបស់អ៊ីស្រាអែល ហើយជាការបង្កើនការចំណាយផ្នែកហិរញ្ញវត្ថុ»។

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm