ចៅសង្កាត់ចក្រអង្រែលើព្រមានឲ្យម្ចាស់សំណង់១នៅភូមិទូលរកាដែលធ្វើចូលច្រាំងទន្លេរបស់រដ្ឋបញ្ឈប់ការសាងសង់ជាបន្ទាន់

2021/08/10 08:53:39 pm        710

ភ្នំពេញ ៖ ក្រោយមានការរិះគន់ពីបងប្អូនប្រជាពលរដ្ឋនៅក្បែរសំណង់មួយកន្លែង ដែលស្ថិតនៅភូមិរកា សង្កាត់ចក្រអង្រែលើ ខណ្ឌមាន​ជ័យ​រាជធានីភ្នំពេញ បានសាងសង់ចូលច្រាំងទន្លេហើយរំលោភចូលដីអ្នកជិតខាងផងនោះ ចៅសង្កាត់ចក្រអង្រែលើ លោក ជា សុខៃ បាន​ហៅម្ចាស់សំណង់ណែនាំ ហើយបញ្ជាឲ្យផ្អាកការសាងសង់របស់ខ្លួនជាបន្ទាន់ ប្រសិនបើនៅបន្តសាងសង់​ទៀតនឹងធ្វើការរុះរើ​ដោយគ្មាន​លក្ខខណ្ឌនោះឡើយ។

ថ្លែងប្រាប់ទូរទស្សន៍BTVតាមរយៈទូរស័ព្ទនារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះលោក ជា សុខៃ បានបញ្ជាក់ថា ការសាងសង់នូវ​សំណង់​ដែលបងប្អូនប្រជាពលរដ្ឋនៅក្បែរនោះបានប្តឹងមកសង្កាត់នោះគឺជាការសាងសង់សំណង់ដើម្បីទប់ច្រាំងទន្លេទេ ហើយប្រសិន​បើសាងសង់​បន្ថែមលើសពីនេះអាជ្ញាធរនឹងធ្វើការរុះរើចេញស្របទៅតាមច្បាប់។

បើទោះបីជាមានការអះអាងពីលោកចៅសង្កាត់ចក្រអង្រែលើយ៉ាងនេះក្តី ក៏បងប្អូនប្រជាពលរដ្ឋនៅតែឃើញ​ម្ចាស់សំណង់​នេះបន្តសាងសង់​ដដែល ដោយគ្មានការស្តាប់បង្គាប់តាមការណែនាំរបស់អាជ្ញាធរឡើយ ហើយជាងនេះទៅទៀត​គេសង្កេតឃើញសំណង់​នេះកាន់តែពន្លឿនការ​សាងសង់​​របស់ខ្លួនជាងមុនទៅទៀតនោះ។

ជាមួយគ្នានោះដែរ បងប្អូនប្រជាពលរដ្ឋនៅក្បែរនោះបានធ្វើការអំពាវនាវដល់ថ្នាក់លើ ជាពិសេសឯកឧត្តម ឃួង ស្រេងអភិបាល​គណៈអភិបាល​រាជធានីភ្នំពេញ​ចាត់មន្រ្តីជំនាញឲ្យចុះត្រួតពិនិត្យនូវសំណង់នេះថាតើវាស្របច្បាប់ឬយ៉ាងណានោះខណៈការសាងសង់កាន់តែធំទៅៗ​រំលោភលើ​ច្រាំង​ទន្លេរបស់រដ្ឋ និងដីប្រជាពលរដ្ឋនៅក្បែរនោះផង។

បើតាមបងប្អូនប្រជាពលរដ្ឋរស់នៅភូមិ ទូលរកា សង្កាត់ចក្រអង្រែក្រោមនោះបានអះអាងថា តំណាងម្ចាស់សំណង់នេះគឺមានឈ្មោះ ហាក់ ងួនឈៀង៕អត្ថបទ ៖ ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm