មេដឹកនាំកោះតៃវ៉ាន់៖ ការបង្រ្កាបនៅទីលានធានអានមេន នឹងត្រូវបានចងចាំជារៀងរហូត

2024/06/04 10:09:22 pm        127

មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te នៅថ្ងៃអង្គារ (ទី៤ ខែមិថុនា) នេះ បាននិយាយថា លោកនឹងប្រឹងប្រែង ដើម្បីធ្វើឲ្យមានការចងចាំជាប្រវត្តិសាស្ត្ររៀងរហូត និងដើម្បីបានទៅដល់មនុស្សគ្រប់គ្នា ដែលយកចិត្តទុកដាក់ ចំពោះលទ្ធិប្រជាធិបតេយ្យរបស់ចិន អំឡុងខួបលើកទី៣៥ នៃការបង្ក្រាបនៅទីលានធានអានមេន ក្នុងទីក្រុងប៉េកាំងឆ្នាំ១៩៨៩។

សូមរំលឹកថា ព្រឹត្តិការណ៍ទាំងនៅលើ និងជុំវិញទីលាន នាកណ្តាលទីក្រុងប៉េកាំង កាលថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៩ នៅពេលដែលកងទ័ពចិន បានបើកការបាញ់ប្រហារ ដើម្បីបញ្ឈប់បាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលដឹកនាំដោយនិស្សិត គឺជាប្រធានបទហាមឃាត់ នៅក្នុងប្រទេសចិន ហើយខួបនេះមិនត្រូវបានអនុញ្ញាតឲ្យប្រារព្ធ ឬពិភាក្សាជាសាធារណៈនោះទេ។

តែការរំលឹខួបនេះជាសាធារណៈ ឥឡូវនេះ ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងក្រៅប្រទេស ក្នុងនោះរួមទាំងទីក្រុងតៃប៉ិ ដែលពេលខ្លះបណ្ដាមេដឹកនាំជាន់ខ្ពស់របស់រដ្ឋបាលកោះតៃវ៉ាន់ ប្រើខួបនេះរិះគន់ប្រទេសចិន និងជំរុញឲ្យប្រទេសនេះប្រឈមមុខនឹងអ្វីដែលខ្លួនបានធ្វើ។

តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម Facebook លោក Lai បានលើកឡើងថា វាជារឿងសំខាន់ក្នុងការឆ្លើយតបទៅនឹងរបបផ្តាច់ការដោយការទាមទារសេរីភាព ហើយថា ការចងចាំពីថ្ងៃទី៤ ខែមិថុនា នឹងគ្មានថ្ងៃរលាយបាត់ជាដាច់ខាត។ លោក Lai បានសរសេររៀបរាប់ថា៖ «ហេតុកាណ៍នេះ រំឭកយើងថា លទ្ធិប្រជាធិបតេយ្យ និងសេរីភាព មិនមែនបានមកដោយងាយៗនោះឡើយ ហើយថា យើងត្រូវតែសាងនូវភាពស្រុះស្រួលគ្នាជាមួយនឹងលទ្ធិប្រជាធិបតេយ្យ ហើយឆ្លើយតបទៅនឹងលទ្ធិផ្តាច់ការដោយការទាមទារសេរីភាព»។

លោក Lai បានរៀបរាប់បន្ថែមថា៖ «ការចងចាំពីថ្ងៃទី៤ ខែមិថុនា នឹងមិនរលាយបាត់ពីប្រវត្តិសាស្ត្រនោះទេ។ យើងនឹងបន្តប្រឹងប្រែង ដើម្បីធ្វើឲ្យការចងចាំជាប្រវត្តិសាស្ត្រនេះស្ថិតស្ថេរជារៀងរហូត និងជួយជំរុញដល់អ្នកគ្រប់គ្នាដែលខ្វល់ខ្វាយពីលទ្ធិប្រជាធិបតេយ្យរបស់ចិន»។

សូមបញ្ជាក់ថា ប្រទេសចិនមិនពេញចិត្តចំពោះលោក Lai នោះទេ ហើយហៅរូបលោកថា ជា «អ្នកបំបែកខ្លួន»។ កាលពីខែមុន ប្រទេសចិនបានធ្វើសមយុទ្ធ ជុំវិញកោះតៃវ៉ាន់ ជាអ្វីដែលខ្លួនបាននិយាយថា ជាការដាក់ទណ្ឌកម្ម ចំពោះការបំបែកខ្លួនរបស់លោក Lai៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm