ឯកសារ៖ អាល្លឺម៉ង់ នឹងបង្កើនការបញ្ជាទិញកាំភ្លើងធំចំនួន ២០០.០០០គ្រាប់ពីក្រុមហ៊ុន Rheinmetall

2024/06/04 10:12:08 pm        55

ឯកសារមួយច្បាប់ដែលបានឃើញដោយសារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារពីក្រសួងការពារជាតិដាក់ជូនទៅគណៈកម្មាធិការថវិការបស់សភា បានបង្ហាញថា កងទ័ពអាល្លឺម៉ង់ មានបំណងបញ្ជាទិញកាំភ្លើងធំ ២០០.០០០គ្រាប់បន្ថែមទៀតពីក្រុមហ៊ុនផលិតអាវុធ Rheinmetall លើសពីអ្វីដែលខ្លួនបានគ្រោងទុក

ឯកសារនោះ បាននិយាយថា កងទ័ពគ្រោងនឹងទទួលបានកាំភ្លើងធំ ១៥៥ មីល្លិម៉ែត្របន្ថែមចំនួន ២០០.០០០ គ្រាប់ ដែលមានតម្លៃប្រហែល ៨៨០ លានអឺរ៉ូ (៩៦០ លានដុល្លារ) ក្នុងកិច្ចព្រមព្រៀងក្របខ័ណ្ឌរបស់ខ្លួនជាមួយក្រុមហ៊ុនការពារជាតិ។ វាបានយល់ព្រមរួចហើយនូវកិច្ចព្រមព្រៀងតម្លៃ ១,២ ពាន់លានអឺរ៉ូសម្រាប់គ្រាប់កាំភ្លើងធំរាប់សែនគ្រាប់ មីស៊ីល និងគ្រាប់រំសេវផ្សេងទៀត។

គ្រាប់កាំភ្លើងធំថ្មីនេះ មានគោលបំណង ដើម្បីបំពេញឃ្លាំងរបស់កងទ័ព ខណៈដែលអាល្លឺម៉ង់ ជួយផ្គត់ផ្គង់អ៊ុយក្រែន ខណៈដែលខ្លួនប្រយុទ្ធនឹងយោធារុស្ស៊ីដែលបានឈ្លានពាន ក្នុងឆ្នាំ ២០២២។

នៅពេលដែលរដ្ឋាភិបាលលោកខាងលិច បង្កើនកម្លាំងយោធារបស់ពួកគេ និងបំពេញឃ្លាំងស្តុករបស់ពួកគេឡើងវិញ បន្ទាប់ពីការផ្គត់ផ្គង់អាវុធដល់ទីក្រុងគីវ ក្រុមហ៊ុន Rheinmetall ដែលតម្លៃទីផ្សាររបស់ពួកគេបានកើនឡើងលើសពី ៤ដង ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែន កំពុងឃើញការកើនឡើងយ៉ាងខ្លាំងនៃ  ការបញ្ជាទិញ។

តាមរយៈការបញ្ជាទិញនេះ ក្រសួងការពារជាតិអាល្លឺម៉ង់ ក៏ចង់ធានាថា ក្រុមហ៊ុន Rheinmetall អាចបង្កើតខ្សែសង្វាក់ផលិតកម្មថ្មី នៅក្នុងទីក្រុង Unterluess ភាគកណ្តាលនៃប្រទេសអាល្លឺម៉ង់។

ក្រុមហ៊ុន Rheinmetall ជាក្រុមហ៊ុនផលិតកាំភ្លើងធំ និងកាំភ្លើងផ្លោងនៅលើរថក្រោះដ៏ធំបំផុតមួយ ក្នុងពិភពលោក បានចាប់ផ្តើមបង្កើនផលិតកម្ម បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលតម្រូវការគ្រាប់រំសេវ បានធ្វើឲ្យកង្វះខាតកាន់តែច្រើន ហើយបានធ្វើឲ្យក្រុមហ៊ុនផលិតនៅអឺរ៉ុបជួបការលំបាកក្នុងការបំពេញតម្រូវការ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        112
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        106
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm