
គណបក្សនយោបាយគាំទ្រឯករាជ្យរបស់ដែនដីនូវ៉ែល កាលេដូនី បានប្រាប់ប្រធានាធិបតីបារាំង លោក Emmanuel Macron ថា ខ្លួនមិនអាចបញ្ចុះបញ្ចូលក្រុមបាតុករឲ្យដកការបិទផ្លូវ នៅទូទាំងទឹកដីប៉ាស៊ីហ្វិករបស់បារាំងមួយនេះបានទេ ព្រោះសកម្មជនមិនជឿថា លោក Macron នឹងទម្លាក់ចោលកំណែទម្រង់ការបោះឆ្នោតដ៏ចម្រូងចម្រាសនោះឡើយ។
សូមបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ៧នាក់ បានស្លាប់នៅក្នុងការតវ៉ាប្រឆាំងនឹងវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលនឹងពង្រីកអ្នកបោះឆ្នោតរបស់ដែនដីនូវ៉ែល កាឡេដូនី ដើម្បីរួមបញ្ចូលអ្នកមកដល់ជនជាតិបារាំង នាពេលថ្មីៗនេះ។ ជនជាតិដើមភាគតិច Kanak មួយចំនួនជឿថា ការផ្លាស់ប្តូរនេះនឹងធ្វើឲ្យខ្សោយដល់ការបោះឆ្នោតរបស់ពួកគេ ហើយប្រឈមនឹងការបោះឆ្នោតប្រជាមតិ ស្តីពីឯករាជ្យភាព នាពេលអនាគត។
បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់លោក Macron លិខិតរបស់រណសិរ្សរំដោះជាតិ Kanak សង្គមនិយម (FLNKS) ដែលបានជួបប្រជុំគ្នា ដើម្បីពិភាក្សាពីវិធីកាត់បន្ថយភាពតានតឹងមួយសប្តាហ៍ ត្រូវបានបញ្ជូនទៅ ខណៈដែលការបិទផ្លូវរបស់បាតុករ នៅតែបន្តរារាំងដល់ការធ្វើដំណើរ ហើយរថពាសដែក បានទៅដល់ទីនោះ ដោយការចាកចេញពីប្រទេសបារាំង។
លិខិតដែលផ្ញើទៅកាន់បេសកកម្ម ៣នាក់របស់លោក Macron ដែលមានភារកិច្ចបង្កើតកិច្ចសន្ទនានយោបាយឡើងវិញ បានរៀបរាប់ថា «ទោះបីជាមានការប្រជុំជាច្រើនលើកជាមួយសកម្មជនដែលប្រមូលផ្តុំ នៅឯកន្លែងបិទផ្លូវ និងសេចក្តីថ្លែងការណ៍ចំនួន២ ពី FLNKS ដែលអំពាវនាវសុំឲ្យមានការធូរស្រាល ក៏សារនេះនៅតែមិនត្រូវបានគេដឹងឮនៅលើដែនដីនេះដែរ»។
អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Noumea កាលពីខែមុន លោក Macron បាននិយាយថា លោកនឹងមិនបង្ខំធ្វើកំណែទម្រង់ការបោះឆ្នោតដែលបង្កឲ្យមានកុបកម្មដ៏អាក្រក់នោះឡើយ ប៉ុន្តែបានបន្ថែមថា ការបិទផ្លូវត្រូវតែដកចេញ។ នៅក្នុងលិខិតនោះ FLNKS បាននិយាយថា ការអត្ថាធិប្បាយរបស់ប្រធានាធិបតី នៅទីក្រុង Noumea ត្រូវបានគេយល់ច្រឡំ ពីព្រោះលោកមិនបានធានាថា កំណែទម្រង់រដ្ឋធម្មនុញ្ញ នឹងត្រូវបោះបង់ចោលនោះឡើយ៕