សារព័ត៌មាន Asahi៖ នាយករដ្ឋមន្ត្រីជប៉ុន នឹងមិនស្នើឲ្យមានការបោះឆ្នោតមុនអាណត្តិ មុនពេលសភាបិទ

2024/06/04 10:23:49 pm        77

ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ នៅក្នុងរដ្ឋបាលរបស់លោក Fumio Kishida សារព័ត៌មាន Asahi Shimbun (Asahi) បានរាយការណ៍ នៅថ្ងៃអង្គារ (ទី៤ ខែមិថុនា) នេះថា លោកនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ កំពុងរៀបចំកិច្ចការចុងក្រោយ ដែលនឹងមិនអំពាវនាវឲ្យមានការបោះឆ្នោតមុនអាណត្តិ អំឡុងសម័យប្រជុំសភាបច្ចុប្បន្ន ដែលត្រូវបញ្ចប់នៅថ្ងៃទី២៣ ខែមិថុនានេះ។

សារព័ត៌មានរបស់ជប៉ុនមួយនេះ បានឲ្យដឹងថា លោក Kishida បានបោះបង់ចោលនូវសេណារីយោ ដែលបានគ្រោងទុកពីមុន ដើម្បីឲ្យមានបោះឆ្នោតមុនអាណត្តិមួយ នៅមុនការប្រជែងតំណែងមេដឹកនាំរបស់គណបក្សកាន់អំណាច នាខែកញ្ញា ដែលទទួលបានការវាយតម្លៃទាប ដោយសារតែរឿងអាស្រូវថវិកាថ្មីៗ នៅក្នុងគណបក្សរបស់លោក។

គួរបញ្ជាក់ថា ការគាំទ្រសម្រាប់រដ្ឋបាលរបស់លោក បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីលោក Kishida ចូលកាន់តំណែង ក្នុងឆ្នាំ២០២១ បន្ទាប់ពីមានរបាយការណ៍លេចឡើង ក្នុងខែធ្នូ ឆ្នាំ ២០២៣ ដែលថា ក្រុមមួយចំនួនរបស់គណបក្សប្រជាធិបតេយ្យសេរី បានខកខានក្នុងការរាយការណ៍ពីព្រឹត្តិការណ៍រៃអង្គាសថវិការាប់រយលានយ៉េន។

សារព័ត៌មាន Asahi បានរាយការណ៍ថា ជាមួយនឹងការចាញ់ការបោះឆ្នោត នាពេលថ្មីៗនេះ សមាជិកសភាប្លុកកាន់អំណាច បានប្រឆាំងកាន់តែខ្លាំងឡើងៗ ចំពោះការឲ្យមានការបោះឆ្នោតមុនអាណត្តិ ហើយលោក Kishida បានកំណត់ផ្តោតលើការកសាងរដ្ឋបាលរបស់ខ្លួនឡើងវិញ ដោយមិនពន្យារពេលសម័យប្រជុំសភាបច្ចុប្បន្ននេះទេ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        75
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        61
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        56

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm