លោក Biden ហៅលោក Trump ថា ជា «ឧក្រិដ្ឋជនត្រូវបានផ្ដន្ទាទោស»

2024/06/04 10:24:58 pm        128

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កាលពីថ្ងៃចន្ទ (ទី៣ ខែមិថុនា) បានហៅអ្នកកាន់តំណែងមុនរបស់លោក គឺលោក Donald Trump ថា ជា «ឧក្រិដ្ឋជនត្រូវបានផ្ដន្ទាទោស» ដែលកំពុងស្វែងរកតំណែងប្រធានាធិបតីជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រអាមេរិក។

គួរបញ្ជាក់ថា Trump បានក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេ ដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋ កាលពីសប្តាហ៍មុន នៅពេលដែលគណៈវិនិច្ឆ័យ នៅទីក្រុងញូវយ៉ក បានរកឃើញថា លោកមានទោសពីបទក្លែងបន្លំឯកសារ ដើម្បីបិទបាំងការបង់ប្រាក់បំបិទមាត់ដល់តារាអាសអាភាស នៅមុនការបោះឆ្នោតឆ្នាំ២០១៦។

អំឡុងពេលជួបជាមួយម្ចាស់ជំនួយមួយក្រុមតូច ក្នុងកម្មវិធីរៃអង្គាសថវិកា នៅទីក្រុង Greenwich រដ្ឋ Connecticut លោក Biden បានប្រាប់ថា៖ «នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលអតីតប្រធានាធិបតីជាឧក្រិដ្ឋជនត្រូវបានផ្ដន្ទាទោស កំពុងស្វែងរកតំណែងប្រធានាធិបតី»។ ហើយលោកបាននិយាយថា ការវាយប្រហាររបស់លោក Trump មកលើប្រព័ន្ធយុត្តិធម៌របស់សហរដ្ឋអាមេរិក គឺជា «ការខូចខាតកាន់តែខ្លាំងបន្ថែមទៀត»។

ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី ផ្តល់នូវការយល់ឃើញពីរបៀបដែលលោក និងយុទ្ធនាការរបស់លោកអាចប្រើប្រាស់ការផ្តន្ទាទោសលើលោក Trump ដើម្បីបង្ហាញដល់អ្នកបោះឆ្នោតថា លោក Trump មិនស័ក្តិសមសម្រាប់ការកាន់តំណែងនោះឡើយ ពោលគឺជាបញ្ហាដែលអាចជួយកំណត់ការប្រកួតប្រជែងតំណែងប្រធានាធិបតីនៅឆ្នាំនេះ តាមរយៈការរុញឧក្រិដ្ឋកម្មរបស់លោក Trump ឲ្យទៅជាចំណុចសំខាន់នៃការបោះឆ្នោត។

ពាក់ព័ន្ធនឹងការអត្ថាធិប្បាយនេះ អ្នកនាំពាក្យយុទ្ធនាការរបស់លោក Trump បាននិយាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ Fox News ថា វាគឺជា «រឿងអាម៉ាស់មួយ» សម្រាប់យុទ្ធនាការរបស់លោក Biden ក្នុងការហៅលោក Trump ថា ជា «ឧក្រិដ្ឋជនត្រូវបានផ្តន្ទាទោស»។ សម្រាប់លោក Trump កាលថ្ងៃចន្ទ (ទី៣ ខែមិថុនា) លោកបាននិយាយថា លោកនឹងទទួលយកការឃុំឃាំងនៅក្នុងផ្ទះ ឬការជាប់ពន្ធនាគារ បន្ទាប់ពីមានការកាត់ទោសជាប្រវត្តិសាស្ត្រនេះ ប៉ុន្តែបន្ថែមថា សាធារណជននឹងពិបាកទទួលយកករណីនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        113
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        106
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm