
អង្គការណាតូ កំពុងសាងសង់ «ច្រករបៀងផ្លូវដី» ជាច្រើន ដើម្បីជួយទាហានអាមេរិក និងគ្រឿងយុទ្ធោបករណ៍ទៅកាន់សមរភូមិជួរមុខបានលឿន ក្នុងករណ៍មានសង្រ្គាមជើងគោកអឺរ៉ុបដ៏ធំមួយជាមួយ រុស្ស៊ី។
ក្រុមមន្ត្រី បានប្រាប់សារព័ត៌មាន The Telegraph ថា ទាហានអាមេរិក នឹងចូលចតនៅកំពង់ផែមួយក្នុងចំណោមកំពង់ផែចំនួន ៥ ហើយត្រូវបានបញ្ជូនតាមផ្លូវដឹកជញ្ជូនដែលបានគ្រោងទុកជាមុន ដើម្បីប្រឈមមុខនឹងការវាយប្រហារដែលអាចកើតមានដោយទីក្រុងមូស្គូ។
ចំណាត់ការនេះ កើតឡើង ចំពេលមានការព្រមានពីក្រុមមេដឹកនាំជាន់ខ្ពស់របស់សម្ព័ន្ធភាពនេះថា រដ្ឋាភិបាលលោកខាងលិច ត្រូវតែរៀបចំខ្លួនសម្រាប់ជម្លោះជាមួយរុស្ស៊ី ក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ។
ផ្លូវដឹកជញ្ជូន បានក្លាយជាអាទិភាពដ៏សំខាន់មួយ ចាប់តាំងពីក្រុមមេដឹកនាំរបស់អង្គការណាតូ បានយល់ព្រម ក្នុងការរៀបចំកងទ័ពចំនួន ៣០០.000នាក់ ដើម្បីរក្សានៅក្នុងស្ថានភាពនៃការត្រៀមខ្លួនខ្ពស់ ដើម្បីការពារសម្ព័ន្ធភាព នៅឯកិច្ចប្រជុំកំពូលនៅទីក្រុងវីលនីញូស(Vilnius) ប្រទេសលីទុយអានី កាលពីឆ្នាំ មុន។
ផែនការដែលមានស្រាប់ មានទាហានអាមេរិកចុះចតនៅកំពង់ផែហូឡង់ មុនពេលឡើងរថភ្លើងដែលដឹកជញ្ជូនពួកគេ ឆ្លងកាត់ប្រទេសអាល្លឺម៉ង់ និងបន្តទៅប្រទេសប៉ូឡូញ។