
អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) មើលឃើញថា គ្មានគ្រោះថ្នាក់អ្វីទេ នៅក្នុងការផ្លាស់ប្តូរចុងក្រោយបង្អស់របស់ខ្លួន នៅក្នុងគោលនយោបាយអ៊ុយក្រែនដែលអនុញ្ញាតឲ្យទីក្រុងគីវ ប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយអាល្លឺម៉ង់ ដើម្បីវាយលុកទឹកដីរុស្ស៊ី។
លោក សូល បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយវិទ្យុ Antenne Bavarian កាលពីថ្ងៃចន្ទថា៖«យើងប្រាកដណាស់ថា ការសម្រេចនេះ នឹងមិនរួមចំណែកដល់ការកើនឡើងភាពតានតឹងទេ គឺដូចដែលប្រធានាធិបតីអាមេរិក ក៏បានពណ៌នាដែរថា វាគ្រាន់តែជាការការពារទីក្រុងសំខាន់ដូចជាទីខា គីវប៉ុណ្ណោះ»។ ចំណែកខ្ញុំគិតថា វាសមហេតុផលសម្រាប់អ្នករាល់គ្នា ដែលថា ការកិច្ចការបែបនេះ ត្រូវតែអាចធ្វើទៅបាន»។
ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង «ដោយប្រុងប្រយ័ត្ន» ជាមួយ «មិត្តនិងសម្ព័ន្ធមិត្ត» របស់អាល្លឺម៉ង់។
អធិការបតីអាល្លឺម៉ង់រូបនេះ បានសង្កត់ធ្ងន់ថា ការប្រុងប្រយ័ត្ន ត្រូវបានទាមទារ ហើយពលរដ្ឋនៃប្រទេសអាល្លឺម៉ង់ អាចពឹងផ្អែកលើរឿងនោះ។ ខ្ញុំនឹងមិនអនុញ្ញាតឲ្យមានសម្ពាធណាមួយ ដើម្បីបញ្ចុះបញ្ចូលខ្ញុំឲ្យធ្វើការសម្រេចចិត្ត ដែលមិនត្រឹមត្រូវ ហើយវាមិនទាន់ដល់ពេលវេលានោះទេ។
លោកបាននិយាយថា អ្វីដែលត្រូវធ្វើនយោបាយ គឺមិនផ្អែកលើការបង្ហាញខ្លួនក្នុងកម្មវិធីជជែកបន្ទាប់នោះទេ ប៉ុន្តែលើអ្វីដែលអាចធ្វើបានដោយសមហេតុផល។
កាលពីថ្ងៃសុក្រ អ្នកនាំពាក្យរដ្ឋាភិបាលលោក Steffen Hebestreit បានប្រកាសពីការសម្រេចចិត្តរបស់អធិការបតីអាល្លឺម៉ង់ក្នុងការអនុញ្ញាតឲ្យអ៊ុយក្រែនដែលស្ថិតនៅក្រោមការវាយប្រហារដោយទីក្រុងមូស្គូ បាញ់អាវុធដែលផ្គត់ផ្គង់ដោយអាល្លឺម៉ង់ប្រឆាំងនឹងគោលដៅយោធា នៅក្នុងប្រទេសរុស្ស៊ី។