ប្រមុខការពារជាតិកម្ពុជា និងអាមេរិក ប្រកាសពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឡើងវិញ បន្ទាប់ពីមានការថមថយ

2024/06/04 11:18:49 pm        197

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងអាមេរិក បានប្រកាសរួមគ្មាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយគ្នាឡើងវិញ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ប្រតិបត្តិការរក្សាសន្តិភាព និងតាមរយៈការបញ្ជូនសិក្ខាកាមកម្ពុជាឲ្យទៅសិក្សាជំនាញជើងគោក ទឹក និងអាកាសនៅអាមេរិកជាដើម បន្ទាប់ពីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរមានការថមថយនោះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចជំនួបពិភាក្សាការងាររវាងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងលោក ឡយ អូស្ទីនរដ្ឋមន្រ្តី ការពារជាតិអាមេរិក នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានលើកឡើងថា នៅក្នុងកិច្ចជំនួបទ្វេភាគីនោះ ប្រមុខការពារជាតិនៃប្រទេសទាំងពីរ «គឺជាឱកាសមួយសម្រាប់ពង្រឹងឡើងវិញនូវកិច្ចសហប្រតិបត្តិការទ្វេ ភាគីកងទ័ពទាំងពីរ(កម្ពុជា-អាមេរិក) ឲ្យកាន់តែប្រសើរឡើង ដែលនាំមកនូវឧត្តមប្រយោជន៍ជូនកងទ័ព និងប្រជាជនសម្រាប់អនាគត»។

បើតាមរយៈសេចក្តីប្រកាសព័ត៌មាននេះ លោក ឡយ អូស្ទីន បានបង្ហាញពីជំហរបន្តគាំទ្រកិច្ច សហប្រតិបត្តិការទ្វេភាគីកម្ពុជា-អាមេរិក ដែលបានថមថយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយឈរលើស្មារតីបង្កើនជំនឿទុកចិត្ត ការគោរពគ្នាទៅវិញទៅមក រួមចំណែកលើកកម្ពស់សន្តិភាព សន្តិ សុខ វិបុលភាព និងការអភិវឌ្ឍជាដើម។

នៅក្នុងកិច្ចជំនួបនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ប្រមុខការពារជាតិកម្ពុជា បានប្រាប់ទៅ កាន់លោករដ្ឋមន្រ្តីការពារជាតិអាមេរិកថា រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ក្រោមការដឹកនាំរបស់សម្តេច ធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការធ្វើទំនើបកម្មវិស័យការពារជាតិ ជាការងារអាទិភាព ដោយក្នុងន័យ នេះនាយឧត្តមសេនីយ៍ បានសំណូមពរដល់ភាគីអាមេរិក បន្តពង្រឹងលើកកម្ពស់ក្រុមកិច្ចសន្ទនាគោល នយោបាយការពារជាតិ,ក្រុមពិភាក្សាទ្វេភាគីការពារជាតិ និងក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោ ធាកម្ពុជា និងអាមេរិក ដោយផ្តោតលើកិច្ចសន្ទនាគោលនយោបាយ និងពិគ្រោះយោបល់ ការកសាងសមត្ថ ភាពយោធិន,ប្រតិបត្តិការរក្សាសន្តិភាព និងកិច្ចសហប្រតិបត្តិការជំនាញកងទ័ពជើងគោក ទឹក និងអាកាសប្រទេសទាំងពីរ(កម្ពុជា-អាមេរិក)។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិខាងលើនេះ ក៏បានបញ្ជាក់ផងដែរថា ប្រមុខកងទ័ពទាំងពីរ(កម្ពុជា និងអាមេរិក)បានបង្ហាញជំហររួមគ្នាក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងកិច្ចសហ ប្រតិបត្តិការទ្វេភាគីឡើងវិញតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ប្រតិបត្តិការរក្សាសន្តិភាព លើកកម្ពស់ការ ចូលរួមកងកម្លាំងរក្សាសន្តិភាពជាស្ត្រី ជួយហ្វឹកហ្វឺនកងរក្សាសន្តិភាព,ការបោសសម្អាតមីននិងយុទ្ធភណ្ឌ មិនទាន់ផ្ទុះ ការបញ្ជូនសិក្ខាកាមទៅសិក្សាជំនាញកងទ័ពជើងគោក ទឹក និងអាកាសនៅសាលា West Point សហរដ្ឋអាមេរិក និងការបណ្តុះបណ្តាលវគ្គជំនាញបច្ចេកទេសជាដើម៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        167
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        86
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm