តំបន់ Shibuya របស់ទីក្រុងតូក្យូ ហាមបរិភោគសុរា នៅទីសាធារណៈ ដើម្បីទប់ស្កាត់អាកប្បកិរិយាមិនល្អ

2024/06/05 12:01:28 am        64

តំបន់មួយ ដែលស្ថិតក្នុងចំណោមតំបន់ទេសចរណ៍ដ៏ពេញនិយមបំផុតរបស់ទីក្រុងតូក្យូ កំពុងចាត់វិធានទប់ស្កាត់ការមានអាកប្បកិរិយាមិនល្អ ដោយការឲ្យបរិភោគសុរា នៅតែខាងក្នុងទីកន្លែងដែលមិនមែនជាទីហាលវាល ពោលគឺខាងក្នុងអាគារ ឬគេហដ្ឋាន។

វិធានការនេះ ដែលត្រូវបានគេរំពឹងថា នឹងចូលជាធរមានក្នុងខែតុលានោះ នឹងឃើញនូវហាមឃាត់ការផឹកស្រា នៅតាមដងផ្លូវ ឬទីសាធារណៈនានា ក្នុងតំបន់ Shibuya ចាប់ពីម៉ោង ៦ល្ងាចដល់ម៉ោង ៥ព្រឹក ជារៀងរាល់ថ្ងៃ។ សូមបញ្ជាក់ថា អាយុផឹកស្រាស្របច្បាប់ នៅប្រទេសជប៉ុន គឺ ២០ឆ្នាំ។

Shibuya ដែលជាតំបន់ស្វ័យគ្រប់គ្រង នៅក្នុងទីក្រុងតូក្យូ អាចបង្កើតបទប្បញ្ញត្តិក្នុងស្រុករបស់ខ្លួន។ អភិបាលតំបន់ លោក Ken Hasebe ថ្មីៗនេះ បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងបានបង្កើនការល្បាត និងកិច្ចប្រឹងប្រែងផ្សេងទៀតកាលពីឆ្នាំមុន ប៉ុន្តែយើងបានឮមនុស្សនិយាយថា មែនហើយ ច្បាប់ចែងថា អ្នកអាចផឹកស្រាបាន មិនអ៊ីចឹងឬ? តាមរយៈការបង្កើតច្បាប់នេះ យើងចង់បង្ហាញពីចេតនារបស់តំបន់ ក្នុងនោះរួមទាំងអំឡុងពេលដើរល្បាតផងដែរ យើងចង់ឲ្យមនុស្សម្នាផឹកភេសជ្ជៈរបស់ពួកគេ នៅតែខាងក្នុងភោជនីយដ្ឋាន»។

យ៉ាងណាក្ដី ដំណឹងនេះប្រហែលជាមិនបង្កការភ្ញាក់ផ្អើលដល់អ្នកស្រុកនោះទេ។ កាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន តំបន់ Shibuya នេះ បានហាមឃាត់សកម្មភាពទាំងឡាយដែលទាក់ទងនឹងពិធីបុណ្យ Halloween នៅក្នុងតំបន់ ដោយភេសជ្ជៈមានជាតិអាល់កុលត្រូវបានលើកឡើងថា ជាហេតុផលចម្បងនៅពីក្រោយការហាមឃាត់នេះ។ ចំណាត់ការនោះ រួមបញ្ចូលទាំងការហាមប្រាមមិនឲ្យផឹកស្រានៅខាងក្រៅបារ និងភោជនីយដ្ឋានផងដែរ។ លោក Hasebe បាននិយាយថា ក្រុមហ៊ុនមូលដ្ឋានបានគាំទ្របទប្បញ្ញត្តិ នៅក្នុងខែតុលា ឆ្នាំ២០២៣ ហើយពួកគេនៅពីក្រោយការជំរុញ ដើម្បីធ្វើឲ្យច្បាប់នេះក្លាយជាអចិន្ត្រៃយ៍៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        168
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        156
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm