
ប្រទេសរុស្ស៊ី កំពុងស្វែងរកការកាន់កាប់ធនធានអ៊ុយរ៉ានីញ៉ូម នៅក្នុងប្រទេសនីហ្សេ ដែលកាន់កាប់ដោយក្រុមហ៊ុនបារាំងដែលគ្រប់គ្រងដោយរដ្ឋ។ នេះបើយោងតាមមនុស្សដែលបានដឹងអំពីបញ្ហានេះ នៅក្នុងការប្រឈមបន្ថែមទៀតចំពោះផលប្រយោជន៍លោកខាងលិច នៅអាហ្វ្រិក។
ក្រុមហ៊ុន Rosatom ជាក្រុមហ៊ុននុយក្លេអ៊ែររបស់រដ្ឋរបស់រុស្ស៊ី បានទាក់ទងជាមួយអាជ្ញាធរដឹកនាំដោយយោធារបស់នីហ្សេរអំពីការទទួលបានទ្រព្យសម្បត្តិដែលកាន់កាប់ដោយក្រុមហ៊ុន Orano SA របស់បារាំង នេះបើយោងតាមបុគ្គលម្នាក់នៅទីក្រុងមូស្គូដែលដឹងពីបញ្ហានេះ ដែលសុំមិនបញ្ចេញឈ្មោះ ដោយសារការពិភាក្សាជាលក្ខណៈឯកជន។ អ្នកការទូតលោកខាងលិចដែលមានមូលដ្ឋាននៅក្នុងតំបន់នេះ បាននិយាយថា ការពិភាក្សាទំនងជាផ្តោតលើការអនុញ្ញាតរុករករ៉ែ។
ប្រទេសនីហ្សេ មានប្រហែល ៤ភាគរយនៃផលិតកម្មអណ្តូងរ៉ែអ៊ុយរ៉ានីញ៉ូមពិភពលោក ក្នុងឆ្នាំ ២០២២។ នេះបើយោងតាមសមាគមនុយក្លេអ៊ែរពិភពលោក។
បន្ទាប់ពីរដ្ឋប្រហារកាលពីខែកក្កដាឆ្នាំមុន ដែលបានទម្លាក់មេដឹកនាំសម្ព័ន្ធមិត្តលោកខាងលិចរបស់ប្រទេសអាហ្វ្រិកខាងលិច នីហ្សេ គឺជាប្រទេសចុងក្រោយបង្អស់ក្នុងចំណោមបណ្តាប្រទេសអាហ្វ្រិកដែលស្ទើរតែទាំងអស់ ត្រូវបានគ្រប់គ្រងដោយយោធា ដែលបានពង្រឹងទំនាក់ទំនងសន្តិសុខកាន់តែជិតស្និទ្ធជាមួយប្រទេសរុស្ស៊ី។ នោះបានបើកផ្លូវសម្រាប់ទីក្រុងមូស្គូក្នុងការស្វែងរកការចូលប្រើប្រាស់ផលប្រយោជន៍រុករករ៉ែ ខណៈដែលខ្លួនព្យាយាមស្តារវត្តមានសម័យសូវៀតរបស់ខ្លួន នៅក្នុងទ្វីបអាហ្រ្វិក ជាពិសេសតាមរយៈការកាត់បន្ថយឥទ្ធិពលរបស់បារាំងដែលមានអាយុកាលរាប់ទសវត្សរ៍ នៅក្នុងអតីតអាណានិគមរបស់ខ្លួននោះ។