
ក្មេងស្រីប៉ាឡេស្ទីន Hadeel Madi អាយុ ១៣ឆ្នាំ និយាយថា នាងមានក្តីស្រមៃច្រើនណាស់ ហើយនាងបានខិតខំខ្លាំងនៅសាលារៀន ដើម្បីឲ្យនាងអាចបន្តរៀននៅបរទេសបាន ។ ប៉ុន្តែរយៈពេល ៨ខែក្រោយសង្រ្គាមនៅតំបន់ហ្កាហ្សាស្រ្ទីប នាងបានត្រឹមតែដើរស្វែងរកទឹកប៉ុណ្ណោះ ។
នាងស្ថិតនៅក្នុងចំណោមក្មេងៗជាច្រើនទៀតដែលរាល់ថ្ងៃដើរស្វែងរកទឹកបំពេញធុង និងដបរបស់ពួកគេ ។ ពួកគេដើរតាមផ្លូវឆ្ងាយ តាមផ្លូវធូលីជាប់គំនរកម្ទេចកម្ទីពីអគារដែលរងការបំផ្លិចបំផ្លាញ ។
ក្មេងៗខ្លះដឹកទឹកតាមរទេះសេះ ប៉ុន្តែក្មេងៗភាគច្រើន យូរនឹងដៃតែម្តង ។
ក្មេងស្រី Madi និយាយថា ខ្នងរបស់ខ្ញុំឈឺដោយសារយូរទឹកទាំងនេះ ។ ពួកយើងហត់នឿយខ្លាំងណាស់ ជីវិតពិតជាពិបាកមែន ។ ការបំផ្លិចបំផ្លាញនៅជុំវិញពួកយើង ពួកយើងដកដង្ហើមស្រូបចូលសុទ្ធតែធូលីដី ។
ដោយឡែក ក្មេងប្រុស Maram al-Hajj អាយុ ១២ឆ្នាំ និយាយថា រូបគេនៅចាំបានពេលដែលទឹកមាន មុនពេលក្រុមជីវពលហាម៉ាស់វាយប្រហារអ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់មនុស្ស ២៥០នាក់ ធ្វើជាចំណាប់ថ្នូរ ៕