
ក្រុមអាជ្ញាធរសុខភាពតំបន់ហ្កាហ្សា និយាយថា នៅថ្ងៃអង្គារនេះ ជនប៉ាឡេស្ទីន បានអង្កេតបំណែករថយន្តនៅទីក្រុង Deir Al Balah បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សជាច្រើននាក់ ។
សេចក្តីថ្លែងការណ៍ចេញដោយសារព័ត៌មានគ្រប់គ្រងដោយក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា បាននិយាយថា រថយន្តមួយគ្រឿងនេះ ជារបស់នគរបាល ។
បុរសម្នាក់នៅកន្លែងកើតហេតុ និយាយថា ជនប៉ាឡេស្ទីនជម្លៀសខ្លួនដែលជ្រកកោននៅជិតនោះ ត្រូវបានសម្លាប់ និងរងរបួសផងដែរ ក្នុងការវាយប្រហារខាងលើ ។
ក្រោយមក សាកសពមនុស្ស ត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យ Alqsa Martyrs ជាទីដែលពួកគេរៀបចំពិធីបួងសួង ។
ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សា និយាយនៅថ្ងៃអង្គារនេះថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្រ្ទីប បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ៣៦.៥៥០ និងមនុស្ស ៨២.៩៥៩នាក់ផ្សេងទៀត បានរងរបួស ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣រហូតមក ៕