Messi ចុះ​កិច្ចសន្យា​លេង​ឲ្យ PSG ២​ឆ្នាំក្រោយ​ចំណាយ​ពេល​ស្ទើរ​ពេញ​មួយ​អាជីព​ជាមួយ Barcelona

2021/08/11 05:09:20 pm        80

​បាល់ទាត់៖ ​ទីបំផុត​ខ្សែ​ជីវិត​របស់​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Lionel Messi ពិតជា​មិន​រួមរស់​ជា​មួយ Barcelona រហូត​បញ្ចប់​អាជីព​របស់ខ្លួន​ឡើយ បន្ទាប់ពី​កីឡាករ​វ័យ ៣៤ឆ្នាំ​រូបនេះ​ចុះហត្ថលេខា​ផ្លូវ​ការលេង​ឱ្យ​ក្លិប​បារាំង Paris Saint Germain​។

​​មានរឿង​ជាច្រើន​កើតឡើង​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ រួមទាំង​ការសរសេរ​ព័ត៌មាន​ច​ចាម​អារ៉ាម ការមិន​បញ្ចេញ​ព័ត៌មាន​ពិតជុំវិញ​អនាគត​របស់ Lionel Messi ថា​នៅ​ជាមួយ Barcelona រឺ​ចាកចេញ​។ ​អ្វីៗ​ត្រូវ​លាតត្រដាង​ក្នុង​សន្និសីទ​សារព័ត៌មាន​ពី​ការចាកចេញ​របស់ Lionel Messi ពី Barcelona ដោយ​មិន​អស់ចិត្ត​ទាំងសងខាង ទាំង​ភាគី​កីឡាករ និង​ក្លិបបន្ទាប់ពី​ការបន្ត​កិច្ចសន្យា​ថ្មី​បរាជ័យ​ ដោយហេតុ​ផល​ហិរញ្ញវត្ថុ​តឹង​រ៉ឺង​ដែល​កំណត់ដោយ La Liga​។ ​​អ្វី​ក៏ត្រូវ​លាតត្រដាង​ម្តងទៀត​នៅ​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ គឺ​ការ​មកកាន់​ទ្រនំ​ថ្មី​ជា​ផ្លូវការ​ជាមួយ Paris Saint Germain ក្នុង​កិច្ចសន្យា ២​ឆ្នាំបូក​បន្ថែម​លក្ខខណ្ឌ​បន្ត​បន្ថែម ១ឆ្នាំ​ទៀត ខណៈ Messi នឹង​ទទួលបាន​ប្រាក់ចំនូល​ពី PSG ប្រមាណ ៣៥លាន​អឺរ៉ូ​ក្នុង​មួយឆ្នាំ​។ ​​ការមកដល់​ទីក្រុង​ប៉ារីស​នេះ Messi ដែល​នឹង​ពាក់អាវ​លេខ ៣០ នោះបាន​និយាយថា គេ​មាន​អារម្មណ៍​អន្ទះសារក្នុងការ​ចាប់ផ្តើម​ទំព័រ​ថ្មី​នៃ​អាជីព​នៅ​ប៉ារីស​នេះ ជា​ក្លិប​ដែលមាន​សក្តានុពល និង​ចក្ខុវិស័យ​វែងឆ្ងាយ​។

បន្ទាប់ពី​សម្រក់​ទឹកភ្នែក​ក្នុង​សន្និសីទ​ចុងក្រោយ​ជាមួយ Barcelona, Messi សង្ឃឹមថា​ ទាញ​យក​ស្នាមញញឹម​មកវិញ​នៅ​កីឡដ្ឋាន Parc de Prince ជាពិសេស​សហការ​ឱ្យបាន​ល្អ​ជាមួយ​មិត្ត​រួម​ក្រុម​ថ្មី​។ ​​ចំណែក​ប្រធាន​ក្លិប PSG លោក Nasser al-Khelaifi បាន​និយាយ​ដែរ​ថា លោក​ពិត​មាន​ក្តីរំភើប​ដែល Messi សំរេចចិត្ត​ជ្រើសរើស PSG ហើយ​ពួកយើង​ពិត​ជាមាន​មោទក​ភាព​ចំពោះ​វត្តមាន Messi នៅពេលនេះ​។​ ​Lionel Messi គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Barcelona ដោយ​រកបាន​សរុប ៦៧២គ្រាប់ ឈ្នះ​ពាន La Liga ១០លើក, UEFA Champions League ៤លើក, Copa del Rey ៧លើក ក៏ដូចជា​ឈ្នះ​ពាន​ឯកត្តជន Ballon d’Or ៦លើក​ច្រើនជាងគេ​។​ Messi បាន​ក្លាយជា​កីឡា​ករទី៤ ដែល​មកកាន់ Paris Saint Germain ដោយ​គ្មាន​តម្លៃ​ផ្ទេរបន្ទាប់ពី​ខ្សែបំរើ​ហូ​ឡង់ Georginio Wijnaldum ពី Liverpool, ខ្សែការពារ​អេ​ស្ប៉ា​ញ Sergio Ramos ពី Real Madrid និង​អ្នកចាំទី​ឆ្នើម​អ៊ីតាលី Gianluigi Donnarumma ពី AC Milan​។​ ​Messi នឹង​អាច​បង្ហាញខ្លួន​ដំបូង​ឱ្យ Paris Saint Germain ចុង​សប្តាហ៍​នេះ​តែម្តង​ក្នុង​សប្តាហ៍​ទី២ នៃ​ក្របខណ្ឌបារាំង Ligue 1 ទទួលភ្ញៀវ Strasbourg៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm