អាមេរិក រំពឹងថានឹងបន្តទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសន្ទនាសិទ្ធិមនុស្សជាមួយឥណ្ឌា ក្រោយការបោះឆ្នោត

2024/06/05 04:27:26 pm        258

សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារ (០៤ មិថុនា) ថា ខ្លួនរំពឹងថានឹងបន្តទំនាក់ទំនងជិតស្និទ្ធ រួមជាមួយនឹងការពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្សជាមួយប្រទេសឥណ្ឌា បន្ទាប់ពីការបោះឆ្នោត ដែលលោកនាយករដ្ឋមន្ត្រី ណារ៉េនដ្រា ម៉ូឌី (Narendra Modi) នឹងបន្តរក្សាអំណាច ប៉ុន្តែមានសំឡេងភាគច្រើនស្ដួចស្ដើងដ៏គួរឱ្យភ្ញាក់ផ្អើល។

ការរាប់សន្លឹកឆ្នោត ដែលជិតបញ្ចប់កាលពីយប់ថ្ងៃអង្គារ បានបង្ហាញឱ្យឃើញថា សម្ព័ន្ធភាពរបស់លោក ម៉ូឌី បានទទួលជ័យជម្នះ ទោះបីជាមានសំឡេងភាគច្រើនដ៏ស្ដួចស្ដើងគួរឱ្យភ្ញាក់ផ្អើលក៏ដោយ។ លោក ម៉ូឌី ហាក់ចង់រក្សាអំណាចជាប្រមុខក្រុមចម្រុះដែលកំពុងកាន់អំណាច ប៉ុន្តែគណបក្សជាតិនិយមហិណ្ឌូ បារ៉ាទីយ៉ា ចាណាតា (Bharatiya Janata) របស់លោកបានបាត់បង់សំឡេងភាគច្រើនទាំងស្រុងជាលើកដំបូងក្នុងរយៈពេលមួយទស្សវត្សរ៍។

កាលពីឆ្នាំមុន ក្នុងដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី ទៅកាន់សហរដ្ឋអាមេរិក ប្រទេសទាំងពីរបានប្រកាសអំពីកិច្ចព្រមព្រៀងជាច្រើនស្តីពី បន្ទះឈីប រ៉ែសំខាន់ៗ បច្ចេកវិទ្យា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងអវកាស។ ក្រសួងការបរទេសអាមេរិក បាននិយាយថា ខ្លួននឹងបន្តលើកឡើងការព្រួយបារម្ភអំពីសិទ្ធិមនុស្សជាមួយឥណ្ឌា។

ខណៈពេលដែលមានការរិះគន់ម្តងម្កាលដោយទីក្រុងវ៉ាស៊ីនតោន ក្រុមអ្នកវិភាគនយោបាយនិយាយថា អាមេរិកជៀសវាងការរិះគន់ជាសាធារណៈ ព្រោះសង្ឃឹមថាឥណ្ឌា នឹងដើរតួជាអ្នកប្រឆាំងទៅនឹងប្រទេសចិនដែលកំពុងពង្រីកខ្លួន។ រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ម៉ូឌី បដិសេធការរើសអើងប្រឆាំងនឹងជនជាតិភាគតិច និងក្រុមអ្នកប្រឆាំង ហើយនិយាយថាខ្លួនធ្វើការដើម្បីផលប្រយោជន៍របស់ប្រជាជនឥណ្ឌាទាំងអស់ ប៉ុន្តែអ្នកតស៊ូមតិសិទ្ធិមនុស្សជំទាស់នឹងរឿងនេះ៕


អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm