រាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយក្លិបអ្នកកាសែតកម្ពុជា រៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលសារព័ត៌មានតំបន់មេគង្គលើកទី៣

2024/06/05 11:12:49 am        433

ភ្នំពេញ៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាបានសហការជាមួយនឹងក្លិបអ្នកកាសែតកម្ពុជា រៀបចំនូវសិក្ខាសាលាបណ្ដុះបណ្ដាលសារព័ត៌មានតំបន់មេគង្គលើកទី៣ ស្ដីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយក្នុងបរិបទបញ្ញាសិប្បនិម្មិត ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃពុធ ដល់ព្រហស្បតិ៍ ១៤-១៥ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥-៦ ខែមិថុនា ឆ្នាំ២០២៤។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្ដម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មានតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទទួលបានកិត្តិយសអញ្ជើញថ្លែងសុន្ទរកថាបិទដោយឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់សិក្ខាកាមដែលមានពីរាជបណ្ឌិត្យសភាកម្ពុជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ទូរទស្សន៍ជាតិកម្ពុជា ក្លិបអ្នកកាសែតកម្ពុជា អ្នកសារព័ត៌មានពីបណ្ដាអង្គភាពស្ថាប័ននានានៅក្នុងប្រទេសកម្ពុជា និងមកពីប្រទេសចិន សហរដ្ឋអាម៉េរិក ម៉ាឡេស៊ី និងហ្វ៊ីលីពីន។

សូមជម្រាបជូនផងដែរថា សិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មានមេគង្គលើកទី៣ ស្តីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំនិងដំណឹងក្លែងក្លាយនៅក្នុងបរិបទបញ្ញាសិប្បនិម្មិត ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់» ត្រូវបានរៀបចំឡើង ក្នុងគោលបំណង៖

១- ចែករំលែកចំណេះដឹង និងឧត្តមានុវត្តលើការប្រឆាំងព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយ រួមទាំងបច្ចេកទេសពិនិត្យអង្គហេតុ គំនិតផ្តួចផ្តើមធ្វើអក្ខរកម្មព័ត៌មាន និងក្របខ័ណ្ឌគោលនយោបាយ។

២- ពិភាក្សាអំពីបញ្ហាប្រឈមចម្បងៗដែលកំពុងចោទឡើង ទាំងនៅក្នុងប្រទេសក្នុងអាស៊ាន ទាំងប្រទេសក្រៅតំបន់អាស៊ាន និងស្វែងរកដំណោះស្រាយរួមគ្នា។

៣- បង្កើតយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់និងការកសាងសមត្ថភាព ដើម្បីបង្កើតសហគមន៍អាស៊ានមួយ ដែលកាន់តែមានព័ត៌មានគ្រប់ជ្រុងជ្រោយនិងភាពធន់បន្ថែមទៀត។

៣- លើកកម្ពស់អាកប្បកិរិយាតាមអនឡាញឱ្យកាន់តែប្រសើរឡើង និងការចូលរួមប្រកបដោយសីលធម៌នៅលើវេទិកាបណ្ដាញព័ត៌មានសង្គម។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលាដ៏មានសារៈសំខាន់នេះ នឹងប្រព្រឹត្តទៅ ដោយពិភាក្សាទៅលើប្រធានបទសំខាន់៣គឺ៖

១- ព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយនៅក្នុងសម័យឌីជីថល

២- ភាពតានតឹងនៅសមុទ្រចិនខាងត្បូងរវាងចិននិងហ្វីលីពីននិងការបំភ្លៃព័ត៌មាន

៣- ពីព័ត៌មានបែបប្រពៃណីទៅព័ត៌មានសង្គមនិងព័ត៌មានតាមបែបបញ្ញាសិប្បនិម្មិត

៤- យន្តការអាស៊ានក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយនៅក្នុងបរិបទបញ្ញាសិប្បនិម្មិត

៥- អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ៖ វិជ្ជាជីវៈនៃការផ្សព្វផ្សាយនិងក្រមប្រតិបត្តិ និង

៦- ក្រមប្រតិបត្តិសម្រាប់ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំនិងដំណឹងក្លែងក្លាយនៅក្នុងបរិបទបញ្ញាសិប្បនិម្មិត៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am