ធនាគារ Standard Chartered ត្រូវបានគេចោទប្រកាន់ពីបទផ្តល់ជំនួយរាប់ពាន់លានដុល្លារដល់អ្នកផ្តល់មូលនិធិរបស់ក្រុមភេរវករ ដូចជាក្រុមហាម៉ាស និងហេសបូឡា។

ឯកសាររបស់តុលាការដែលដាក់ជូនដោយអ្នកផ្តល់ព័ត៌មាននៅសហរដ្ឋអាមេរិក បានចោទប្រកាន់ថាធនាគារយក្សរបស់ចក្រភពអង់គ្លេស បានធ្វើប្រតិបត្តិការច្រើនជាង ១០០ពាន់លានដុល្លារ (៧៨ពាន់ផោន) រវាងឆ្នាំ២០០៨ និង ២០១៣ ជាមួយអង្គភាពដែលគាំទ្រដោយអ៊ីរ៉ង់។
ប្រតិបត្តិការដែលត្រូវបានចោទប្រកាន់ជាផ្នែកនៃភ័ស្តុតាង ដែលផ្តល់ដោយលោក Julian Knight អតីតនាយកប្រតិបត្តិរបស់ធនាគារ Standard Chartered ដែលចង់ឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក នាំយកសំណុំរឿងប្តឹងប្រឆាំងនឹងធនាគារនេះ។
លោក Knight បានចោទប្រកាន់ថា ប្រតិបត្តិការដែលមិនបានបង្ហាញពីមុនបង្ហាញពីរបៀបដែល ធនគាគារ Standard Chartered បានជួយក្រុមភេរវករដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ក្នុងទ្រង់ទ្រាយធំជាងការគិតពីមុន។
ធនាគារ Standard Chartered ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ប៉ុន្តែធ្វើអាជីវកម្មភាគច្រើនរបស់ខ្លួននៅបរទេស ត្រូវបានពិន័យពីរដងលើការតភ្ជាប់របស់ខ្លួន ទៅនឹងប្រតិបត្តិការដែលភ្ជាប់ជាមួយអ៊ីរ៉ង់ ក្នុងឆ្នាំ ២០១២ និង ២០១៩ ប៉ុន្តែមិនត្រូវបានកាត់ទោសទេ។
