រុស្ស៊ី បានបំផ្លាញរោងចក្រផលិតថាមពលដែលមានសមត្ថភាពជាង ៩ជីហ្គាវ៉ាត់ នៅអ៊ុយក្រែន

2024/06/05 08:27:54 pm        394

អ៊ុយក្រែន បានអះអាងថា ចុងក្រោយនេះ ខ្លួនបានបាត់បង់រោងចក្រថាមពលដែលមានសមត្ថភាពជាង ៩ជីហ្គាវ៉ាត់ នៅទូទាំងប្រទេស ដោយសារការវាយប្រហារដោយមីស៊ីល និងយានដ្រូន បន្ទាប់ពីការលុកលុយពេញទំហឹងរបស់រុស្ស៊ី ក្នុងឆ្នាំ ២០២២។

នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បាននិយាយនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាល កាលពីថ្ងៃអង្គារថា៖«ស្ថានភាព គឺធ្ងន់ធ្ងរណាស់»។ ប្រតិបត្តិករបណ្តាញអគ្គិសនី Ukrenergo ត្រូវបានបង្ខំឲ្យអនុវត្តការដាច់ចរន្តអគ្គិសនីតាមកាលវិភាគ ដោយសារកង្វះថាមពល។

នៅទីក្រុងគីវ អគ្គិសនីត្រូវបានបិទនៅតាមបណ្តាក្រុងមួយចំនួន នៅពេលរសៀល ដោយសារការប្រើប្រាស់អតិបរមាដែលអាចអនុញ្ញាតបានលើស។

លោក Shmyhal បានបញ្ជាក់ថា ភារកិច្ចចម្បងរបស់រដ្ឋាភិបាលនៅពេលនេះ គឺការការពារដែនអាកាស និងការងារជួសជុលកាន់តែប្រសើរឡើងលើរោងចក្រដែលរងការខូចខាត។ លោកបានបន្ថែមថា ប្រព័ន្ធថាមពល ត្រូវតែរៀបចំឡើងវិញ និងធ្វើឲ្យការប្រើប្រាស់ថាមពល កាន់តែមានប្រសិទ្ធភាព។ លោកនាយករដ្ឋមន្រ្តី បាននិយាយទៀតថា៖«គោលដៅរបស់យើង គឺដើម្បីសន្សំនៅគ្រប់កម្រិត ពីក្រុមហ៊ុនធំទៅផ្ទះតូច និងផ្ទះល្វែង» ។

ការនាំចូលម៉ាស៊ីនភ្លើង បន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ និងរោងចក្រថាមពលតូចៗ ត្រូវបានឧបត្ថម្ភ ធន។ ទីក្រុងគីវ ក៏កំពុងពឹងផ្អែកលើជំនួយកាន់តែច្រើនពីដៃគូអន្តរជាតិ។ លោក Shmyhal បាននិយាយថា៖« យើងកំពុងធ្វើការលើការពង្រីកការនាំចូលពីអឺរ៉ុបដល់ ២,២ជីហ្គាវ៉ាត់»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm