អ្នកបើកបររថយន្តដឹកទំនិញនៅប្រទេសបូលីវី បានបិទផ្លូវហាយវ៉េ El Alto ដើម្បីតវ៉ាពីបញ្ហាកង្វះប្រាក់ដុល្លារ និងកង្វះប្រេងឥន្ធនៈ បណ្តាលឱ្យរថយន្តដឹកទំនិញរាប់រយគ្រឿង បានជាប់គាំង។

រូបភាពពីយានដ្រូន បានបង្ហាញពីជួររថយន្តដឹកទំនិញដែលជាប់គាំងដំណើរនៅលើដងផ្លូវមួយកន្លែងខណៈអ្នកបើកបរកំពុងតវ៉ា បានបង្កើតរបាំងមានដុតភ្លើងដើម្បីរាំងផ្លូវ។
នគរបាល បានធ្វើអន្តរាគមន៍ដោយបាញ់គ្រាប់កាំភ្លើងជ័រ និងសម្អាតការរាំងផ្លូវ ដោយធ្វើឲ្យក្រុមបាតុករបំបែកគ្នា និងបានគប់ដុំថ្មទៅលើរថយន្តដឹកទំនិញដែលកំពុងឆ្លងកាត់។
កាលពីថ្ងៃអង្គារ ជួររថយន្តដ៏វែង ត្រូវបានគេមើលឃើញនៅស្ថានីយ៍ប្រេងឥន្ធនៈក្នុងទីក្រុង La Paz រដ្ឋធានីរបស់ប្រទេសបូលីវី ហើយអ្នកប្រើប្រាស់ជាច្រើន បានត្អូញត្អែរអំពីកង្វះប្រេងម៉ាស៊ូត។
ក្រុមអ្នកបើកបររថយន្តនៅប្រទេសបូលីវី បានប្រកាសពីការបិទផ្លូវរយៈពេល៤៨ ម៉ោង ដោយទាមទារការផ្គត់ផ្គង់ប្រេងម៉ាស៊ូតឲ្យបានជាប់លាប់ និងលំហូរនៃប្រាក់ដុល្លារជាប្រចាំ។
រដ្ឋាភិបាលប្រទេសបូលីវី បានច្រានចោលការតវ៉ានេះថាពុំមែនជាភាពចាំបាច់ និងបានព្រមានពីការខាតបង់ប្រាក់រាប់លាន។
ប្រទេសបូលីវី បានទទួលរងពីកង្វះសាច់ប្រាក់ដុល្លារ ចាប់តាំងពីដើមឆ្នាំ ២០២៣មក។
