តំណាងប្រព័ន្ធអង្គការ UN តាមវិស័យនីមួយៗប្តេជ្ញាចិត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

2024/06/05 11:08:24 pm        232

តំណាងប្រព័ន្ធអង្គការសហប្រជាជាតិតាមវិស័យនីមួយៗ បង្ហាញអំពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ការបង្ហាញការប្ដេជ្ញាចិត្តបែបនេះ ធ្វើឡើងក្នុងឱកាសជំនួបកិច្ចប្រជុំ ពិភាក្សាប្រចាំឆ្នាំលើកទី ៧ រវាងរាជរដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធអង្គការសហប្រជាជាតិ នៅវិមានសន្តិភាព ក្រោមអធិតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា កាលពីនារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ នៅវិមានសន្ដិភាព។

មានប្រសាសន៍នៅក្នុងជំនួបពិភាក្សានេះសម្តេចធិបតី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរៀបចំនូវកិច្ចពិភាក្សា ប្រចាំឆ្នាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធអង្គការសហប្រជាជាតិ ដោយការរៀបចំកិច្ចពិភាក្សានេះ គឺជាការអនុវត្តបន្តយន្តការ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្តួចផ្តើមគំនិតបង្កើតឡើង និងបានដាក់ឱ្យអនុវត្តប្រមាណ ១ ទសវត្សរ៍កន្លងមក ដែលកិច្ចពិភាក្សានេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយ ប្រព័ន្ធអង្គការសហប្រជាជាតិ ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពក្នុងការចូលរួមចំណែក អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ថា ជំនួបពិភាក្សាប្រចាំឆ្នាំ២០២៤នេះ បានឆ្លុះបញ្ចាំងអំពី ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងពហុភាគីនិយម ដែលមានអង្គការសហប្រជាជាតិជាស្នូល សំដៅរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ, សាមគ្គីភាព, កិច្ចអភិវឌ្ឍន៍ និងវិបុលភាពរួមសម្រាប់ទាំងអស់គ្នា ហើយជំនួបប្រចាំឆ្នាំលើកនេះក៏ជាវេទិកាសម្រាប់ប្រព័ន្ធអង្គការសហប្រជាជាតិដែលផ្តល់ការគាំទ្រ ប្រកបដោយស័ក្តិសិទ្ធិភាពដល់រាជរដ្ឋាភិបាលក្នុងការអនុវត្តគោលដៅអាទិភាព នៃកិច្ចអភិវឌ្ឍន៍ក្នុងដំណើរ ឈានទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជា ដើម្បីក្លាយជាប្រទេសដែលមានចំណូលខ្ពស់។

សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ផងដែរអំពីជំនួបពិភាក្សាប្រចាំឆ្នាំ ដោយកំណត់យកមូលបទ៖«ពង្រីកសមត្ថភាពផលិតសំដៅឈានទៅចាកចេញប្រកបដោយចីរភាព របស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍ តិចតួច» ហើយជ្រើសរើសប្រធានបទសំខាន់ ២ សម្រាប់ពិភាក្សា គឺ៖ ទី១ «ជំរុញការអភិវឌ្ឍធនធានមនុស្ស តាមរយៈការអប់រំ» និងទី២ «ពន្លឿនការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារសម្រាប់យុវជន» ។

បន្ទាប់ពីកិច្ចពិភាក្សា និងបទអន្តរាគមន៍លើប្រធានបទសំខាន់ៗរបស់ក្រសួងពាក់ព័ន្ធនៃរាជរដ្ឋាភិបាល តំណាងប្រព័ន្ធអង្គការសហប្រជាជាតិតាមវិស័យនីមួយៗ ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តក្នុងការបន្តការគាំទ្រក៏ដូចជាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាល ដើម្បី ចូលរួមចំណែកក្នុងការគាំទ្រកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ប្រកបដោយចីរភាព និងសម្រេចបាន នូវការអភិវឌ្ឍមូលធនមនុស្សតាមរយៈការអប់រំ និងការពន្លឿនការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារសម្រាប់យុវជន ដើម្បីចូលរួមក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងការសម្រេចបាន នូវចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm