
ការិយាល័យតាមដានបាតុភូតធម្មជាតិហុងកុង កាលពីថ្ងៃអង្គារ (ទី៤ ខែមិថុនា) បាននិយាយថា ទីក្រុងហុងកុង បានជួបប្រទះនូវនិទាឃរដូវក្តៅជាងមុន ដោយមានសីតុណ្ហភាពលើសពីធម្មតា នៅក្នុងខែមីនា និងខែមេសា។
ការិយាល័យតាមដានបាតុភូតធម្មជាតិ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា សីតុណ្ហភាពជាមធ្យម ២៤,៥អង្សាសេរបស់ទីក្រុងហុងកុង គឺជាកម្រិតខ្ពស់បំផុតទី២ ក្នុងកំណត់ត្រា សម្រាប់រយៈពេល ២ខែ។
ទន្ទឹមនឹងនេះ សីតុណ្ហភាពអតិបរិមាជាមធ្យម ២៧អង្សារសេ គឺជាកម្រិតខ្ពស់បំផុតទី៤ ក្នុងកំណត់ត្រាសម្រាប់រយៈពេលដូចគ្នានេះ។ ការិយាល័យតាមដានបាតុភូតធម្មជាតិ បានប្រាប់ថា៖ «ដោយសារតែមានសីតុណ្ហភាពលើសពីធម្មតា ក្នុងខែមីនា និងមេសា រដូវផ្ការីកឆ្នាំនេះ ចាប់ពីខែមីនា ដល់ខែឧសភា គឺក្តៅជាងប្រក្រតី»។
ការិយាល័យ បានបន្ថែមថា ម៉្យាងវិញទៀត ខែឧសភា ឆ្នាំ២០២៤ ត្រូវបានបង្ហាញដោយអាកាសធាតុមានពពកច្រើនជាងធម្មតា ដោយធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងតែលើផ្នែកខ្លះនៃដែនដីថ្មី។
ការិយាល័យតាមដានបាតុភូតធម្មជាតិ បានបញ្ជាក់ថា បរិមាណមធ្យមនៃពពក ក្នុងខែនេះ គឺ ៨៣ភាគរយ ឬ ៧ភាគរយលើសពីធម្មតា ដែលមានបរិមាណ ៧៦ភាគរយ៕