ស្ថានភាពកូវីដ១៩ នៅបាត់ដំបង និងឧត្តរមានជ័យថយចុះ ខណៈបន្ទាយមានជ័យ និងប៉ៃលិន នៅមានតួលេខខ្ពស់

2021/08/11 05:53:52 pm        549

បាត់ដំបង៖ ខេត្តចំនួន៤ នៅជាប់នឹងព្រំដែននៃប្រទេសថៃ មានពលករឆ្លងដែនមកជាប្រចាំថ្ងៃ ក្នុងពេលមុនបិទព្រំដែន គឺមានខេត្តបាត់ដំបង និងខេត្តឧត្តរមានជ័យ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ថានភាពការឆ្លងជំងឺកូវីដ១៩ មានការថយចុះគួរឲ្យកត់សម្គាល់ ខណៈខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន មានអត្រាឆ្លងច្រើនគួរឲ្យបារម្ភ ។

ដោយគិតត្រឹមរយៈពេល២ថ្ងៃ ចុងក្រោយនេះ សម្រាប់ខេត្តបាត់ដំបង អាជ្ញាធរខេត្ត​បាន​រកឃើញ​​អ្នកវិជ្ជមាន​កូវីដ១៩ ក្នុងរង្វង់ពីជាង ៥០នាក់ទៅជាង៨០នាក់ ខណៈដែលនៅចុងខែកក្កដា រហូត​ដល់ដើមខែសីហា ឆ្នាំ២០២១ បានរកឃើញក្នុងរង្វង់ពីជាង ១០០នាក់ ទៅជាង២០០នាក់ ហើយអ្នក​ជំងឺកូវីដ១៩ទាំងអស់នោះ ភាគច្រើនពាក់ព័ន្ធព្រឹត្តិការណ៍​សហគមន៍២០កម្ភៈ ។

យោងតាមរបាយការណ៍របស់រដ្ឋបាល បានឲ្យដឹងថា ចាប់ពីមានការផ្ទុះឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា ខេត្តបាត់ដំបងមានឆ្លងជំងឺនេះចំនួន៤៣២៩នាក់ ព្យាបាលជាសះស្បើយចំនួន២៧៨២នាក់ ស្លាប់ចំនួន៥១នាក់ និងកំពុងសម្រាកព្យាបាលចំនួន១៤៩៦នាក់ ។ ការចាក់វ៉ាក់សាំងវិញ គឺ បាន​ចំនួន ៣៧០ ០៥៩នាក់ លើផែនការជាង៧០ម៉ឺននាក់ និងចាក់ដូសទី៣ ជូនមន្ត្រីជួរមុខបានចំនួន ២៧០នាក់ ។

ចំណែកខេត្តឧត្តរមានជ័យវិញ ស្ថានភាពជំងឺកូវីដ១៩ ក៏មានការថយចុះគួរឲ្យកត់សម្គាល់ផងដែរ ដោយ២ថ្ងៃចុងក្រោយនេះ អាជ្ញាធរបានរកឃើញអ្នកវិជ្ជមាន ត្រឹមចន្លោះជាង ៣០នាក់ ទៅជាង ៥០នាក់ ដោយកាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ គឺរកឃើញរហូតដល់លើស១០០នាក់ ភាគច្រើន​ជាពលករទើបត្រឡប់មកពីថៃ ក្នុងចំណោមនោះ ក៏មានអ្នកឆ្លងវីរុសបំប្លែងថ្មី ដែលតា (Delta) ផងដែរ ។

ចាប់ពីមានការឆ្លងជំងឺកូវីដ១៩ នៅខេត្តឧត្តរមានជ័យ អាជ្ញាធរបានរកឃើញអ្នកវិជ្ជមានចំនួន ៥ ៣៥០នាក់ ត្រូវបានព្យាបាលជាសះស្បើយចំនួន ១ ៧៥៣នាក់ ស្លាប់ចំនួន ៩នាក់ និងកំពុង​សម្រាក​ព្យាបាលចំនួន ៣ ៥៨៨នាក់ ។ ដោយបច្ចុប្បន្នខេត្តមួយនេះ កំពុងដំណើរការចាក់វ៉ាក់សាំងជំរុញ ដូសទី៣ ដល់កម្លាំងជួរមុខផងដែរ ។

ដោយឡែកនៅខេត្តបន្ទាយមានជ័យ អាជ្ញាធរនៅតែបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ក្នុងរង្វង់​ជាង​១០០នាក់ មានទាំងពលករទើបត្រឡប់មកពីថៃ និងអ្នកពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ។

តែយ៉ាងណា រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសថា ក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ ក៏មានអ្នក​ជា​សះស្បើយច្រើន ដែលមានរហូតដល់ជាង ១០០០នាក់ ហើយខេត្តមួយនេះ កំពុងដំណើរការ​ចាក់​វ៉ាក់​សាំងជូនពលរដ្ឋ និងចាក់ដូសទី៣ ជូនកម្លាំងជួរមុខ ដោយរហូតមកដល់ពេលនេះចាក់បានជិត ៣០ម៉ឺននាក់ហើយ ។

សម្រាប់ខេត្តប៉ៃលិនវិញ ក្នុងរយៈពេលដូចគ្នានេះ ហាក់មានការ​កម្រើក​ ចំពោះអ្នកវិជ្ជមានកូវីដ១៩ គឺបានរកឃើញក្នុងចន្លោះពីជាង ៣០នាក់ ទៅជាង ១០០នាក់ សុទ្ធសឹងជាពលរក កំពុងធ្វើ​ចត្តាឡីស័ក​នៅក្នុងមណ្ឌល ខណៈកន្លងទៅអាជ្ញាធរបានរកឃើញអ្នកឆ្លងមានតិចតួចប៉ុណ្ណោះ ហើយតាមទីតាំងព្យាបាលវិញ គឺមានការធូរស្បើយ រហូតមានការបញ្ជូនអ្នកជំងឺកូវីដ១៩ មកពីខេត្តមួយចំនួនជាប់ព្រំដែនថៃ មកព្យាបាលក្នុងខេត្តមួយនេះផងដែរ ។

តែយ៉ាងណាអាជ្ញាធខេត្ត កំពុងពន្លឿងការចាក់វ៉ាក់សាំងជូនពលរដ្ឋ និងចាក់ដូសទី៣ ដល់​កម្លាំង​ជួរមុខ ហើយបើមិនមានអ្វីប្រែប្រួលទេនោះ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ ខេត្តប៉ៃលិន នឹងមានការចាក់វ៉ាក់សាំងដល់កុមារចាប់ពីអាយុ១២ឆ្នាំ រហូតដល់ក្រោមអាយុ១៨ឆ្នាំ ។

គួរបញ្ជាក់ថា ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យ ជាខេត្តត្រូវបាន​រាជ​រដ្ឋាភិបាល ធ្វើការបិទខ្ទប់រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ពិសេសប្រភេទបំប្លែងថ្មីដែលតា ៕

អត្ថបទ ៖ សុខរិទ្ធ

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        154
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm