
ភ្លើងឆេះព្រៃ បានឆាបឆេះទីក្រុងជាច្រើននៅទូទាំងប្រទេសទួរគីកាលពីថ្ងៃអង្គារ ពេលដែលសីតុណ្ហភាពកើនឡើងលើសពីកម្រិតមធ្យមរហូតដល់ ១២អង្សាសេនៅតំបន់មួយចំនួន ហើយនិងជួបស្ថានភាពអាកាសធាតុក្តៅស្ងួត ។
រូបភាពវីដេអូឃ្លីបទទួលបានពីស្រុក Orhanel ស្ថិតក្នុងខេត្តភាគពាយ័ព្យ Bursa ឃើញឧទ្ធម្ភាគចក្រ ទម្លាក់ទឹកលើអណ្តាតភ្លើងនៅតំបន់ព្រៃក្រាស់ ។
ក្រុមគ្រប់គ្រងព្រៃឈើក្នុងតំបន់ និយាយថា ពួកគេកំពុងព្យាយាមពន្លត់ភ្លើង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៨០គ្រឿង និងក្រុមភ្នាក់ងារពន្លត់អគ្គិភ័យចំនួន ២៤២នាក់ ។
ភ្លើងឆេះព្រៃ បានកើតមានផងដែរនៅតំបន់ភាគខាងត្បូងប្រទេស នៅខេត្ត Antalya និងខេត្ត Mugla ។
រូបភាពវីដេអូឃ្លីបពីស្រុក Milas ខេត្ត Mugla ឃើញយន្តហោះពន្លត់អគ្គិភ័យ ទម្លាក់ទឹកលើតំបន់រងផលប៉ះពាល់ ខណៈឧទ្ធម្ភាគចក្រនៅខេត្ត Antalya កំពុងព្យាយាមពន្លត់ភ្លើងឆេះព្រៃផងដែរ ។
សូមបញ្ជាក់ថា ប្រទេសទួរគី បានជួបប្រទះភ្លើងឆេះព្រៃធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន កាលពីឆ្នាំ ២០២១ ៕