
នៅលើរទេះរុញ ស្ថិតក្នុងមន្ទីរពេទ្យមានអ្នកជំងឺច្រើនកុះករនៅតំបន់ហ្កាហ្សា ជំងឺមហារីកឈាម បានធ្វើឲ្យក្មេងប្រុស Siraj Yassin អាយុ ១០ឆ្នាំ គ្មានកម្លាំងកំហែងនោះទេ ។
ក្មេងប្រុស Yassin និយាយថា ខ្ញុំធ្លាប់ទៅសាលារៀន ប៉ុន្តែសង្រ្គាមបានចាប់ផ្តើម ហើយអ្វីៗ បានផ្លាស់ប្តូរ ។
ក្មេងប្រុសបន្តទៀតថា ខ្ញុំបានធ្វើរោគវិនិច្ឆ័យឃើញមានជំងឺមហារីកឈាមកាលពីរយៈពេល ២សប្តាហ៍មុន ខ្ញុំលែងអាចដើរបានដូចមុនទៀតហើយ ។ ជារៀងរាល់ថ្ងៃ ស្ថានភាពជំងឺរបស់ខ្ញុំកាន់តែធ្ងន់ធ្ងរទៅ ហើយខ្ញុំបាត់បង់អ្វីៗទាំងអស់ ។
ក្មេងប្រុស Siraj បញ្ជាក់ទៀតថា ខ្ញុំអស់កម្លាំងខ្លាំងណាស់ ។ ឆ្អឹងរបស់ខ្ញុំរងការឈឺចាប់ ហើយខ្ញុំចង់ចាកចេញពីតំបន់ហ្កាហ្សា ដើម្បីឲ្យខ្ញុំអាចទទួលបានការព្យាបាល ហើយនិងអាចលេងដូចដែលខ្ញុំធ្លាប់បានលេង ។
គ្រូពេទ្យនិយាយថា ការព្យាបាលដោយប្រើថ្នាំគីមី និងការប្តូរខួរឆ្អឹងខ្នង នឹងអាចជួយក្មេងប្រុសម្នាក់នេះបាន ។
ប៉ុន្តែងក្មេង Siraj ពុំអាចទទួលបានការព្យាបាលនៅតំបន់ហ្កាហ្សានោះទេ ហើយក្មេងប្រុសក៏មិនអាចចាកចេញទៅរកការព្យាបាលឥឡូវនេះនោះដែរ ពីព្រោះថា កងកម្លាំងអ៊ីស្រាអែល បានបិទច្រកចេញតែមួយគត់នៅច្រកឆ្លងកាត់ Rafah ចូលទៅកាន់ប្រទេសអេហ្ស៊ីបបាត់ទៅហើយ ៕