កូរ៉េខាងជើង​៖ ​កូរ៉េខាងត្បូង និង​អាមេរិក​នឹង​ទទួល​ផល​អាក្រក់​ ព្រោះតែ​នៅ​បន្តធ្វើ​​សម​យុទ្ធ​យោធា​

2021/08/11 11:01:44 am        548

​កូរ៉េខាងជើង​៖ កូរ៉េខាងត្បូង​បាន​និយាយ​ថា​ កូរ៉េខាងជើង​មិនបាន​ឆ្លើយតប​ទូរស័ព្ទ​តាម​ធម្មតា ​តាម​រយៈ​ខ្សែ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​អន្តរ​កូរ៉េ​កាលពី​ថ្ងៃ​អង្គារ ទី​១០ ខែ​សីហា​ទេ ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៅ​ទីក្រុង​ព្យុងយ៉ាង​បាន​ព្រមាន​កូរ៉េខាងត្បូង ​និង​សហរដ្ឋអាមេរិក​អំពី​ស​ម​យុទ្ធ​យោធា​រួមគ្នា​ប្រចាំ​ឆ្នាំ​ដែល​នឹង​ចាប់ផ្ដើម​នៅ​សប្ដាហ៍​នេះ​។​

​លោកស្រី Kim Yo Jong ជា​ប្អូនស្រី​ដ៏​មានអំណាច​របស់​មេដឹកនាំ​កូរ៉េខាងជើង លោក Kim Jong Un ​បាន​ចោទ​កូរ៉េខាងត្បូង​ថា​ មាន​អាកប្បកិរិយា​មិន​សម​ហេតុផល​ចំពោះ​ការ​បន្ត​ធ្វើ​សម​យុទ្ធ ​បន្ទាប់ពី​កូរ៉េខាងជើង​បាន​យល់ព្រម​ត​ភ្ជាប់​ ខ្សែ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ឡើងវិញ​កាលពី​ចុងខែ​កក្កដា​ដែល​បាន​កាត់ផ្ដាច់​កាលពី​ឆ្នាំមុន ​ស្រប​ពេល​មាន​ភាព​តានតឹង​កើន​ឡើង​។​ ​ប្រភព​យោធា​បាន​ប្រាប់​សារព័ត៌មាន ​Reuters ថា​ ប្រទេស​កូរ៉េខាងត្បូង ​និង​សហរដ្ឋអាមេរិក​គ្រោង​នឹង​ធ្វើ​សម​យុទ្ធ​ដូច​ទៅ​នឹង​កុំព្យូទ័រ​នៅ​សប្ដាហ៍​ក្រោយ ​ប៉ុន្តែ​សម​យុទ្ធ​ដំណាក់កាល​ដំបូង​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។​

​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ដែល​ធ្វើឡើង​ ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA លោកស្រី Kim Yo Jong បាន​និយាយ​ថា​ សម​យុទ្ធ​នេះ​គឺជា​សកម្មភាព​បំផ្លាញ​ខ្លួនឯង ចំពោះ​ការដែល​មិន​ស្ដាប់​គ្នាថា ​កុំ​ឲ្យ​ធ្វើ​សម​យុទ្ធ ព្រោះ​វា​គំរាមកំហែង​ដល់​សន្តិសុខ​សុវត្ថិភាព​របស់​ប្រជាជន​យើង និង​ធ្វើឱ្យ​ស្ថានការណ៍កាន់តែ​យ៉ាប់យ៉ឺន​នៅ​ឧបទ្វីប​កូរ៉េ។​ ​លោកស្រី​បាន​និយាយ​ថា ​ទាំងនោះ​គឺជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​បំផុត ​នៃ​គោលនយោបាយ​អរិភាព​របស់​អាមេរិក​ចំពោះ​កូរ៉េខាងជើង ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​រារាំង​រដ្ឋ​របស់​យើង​ដោយ​កម្លាំង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am