គុយបាសរសើរកម្ពុជា ដែលមានការគ្រប់គ្រងល្អលើបញ្ហាសន្តិសុខស្បៀង និងចង់រៀនសូត្រពីកម្ពុជា

2024/06/06 12:48:05 am        150

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធស ភា បានអនុញ្ញាតឱ្យលោកជំទាវ មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា(Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបាប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។……………………….

ក្នុងជំនួបនេះ, សម្ដេចតេជោប្រធានព្រឹទ្ធសភា បានអបអរសាទរជូនចំពោះលោកជំទាវ មីឡេនណា កា រីដាដ ហ្សាឌីវ៉ា ពាដ្រា ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារ ណរដ្ឋគុយបាប្រចាំក្រកម្ពុជា។ សម្ដេចតេជោ បានសម្ដែងនូវក្ដីសង្ឃឹមថា នៅក្នុងអាណត្តិបេសកកម្មរប ស់លោកជំទាវ, លោកជំទាវនឹងខិតខំរួមគ្នាជាមួយនឹងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីកសាង និងពង្រឹងបន្ថែមនូវទំនាក់ទំនងដែលមានស្រាប់រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ 

លោកជំទាវឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានចំណាយពេលដ៏មមាញឹ កអនុញ្ញាតឱ្យលោកជំទាវ បានចូលជួបសម្ដែងការគួរសម ហើយលោកជំទាវបានសម្ដែងក្ដីសង្ឃឹមថាក្នុងឋានៈជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា លោកជំទាវនឹងខិតខំដើម្បីពង្រឹងនូវទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា និងគុយបា ដែលជាសក្ខីភាពនៃភាពរឹងមាំរវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

លោកជំទាវបានរាយការណ៍ជូនសម្ដេចតេជោថា សម្ដេចត្រូវបានប្រជាជនគុយបាគោរពស្រឡាញ់រាប់ អាន ហើយទំនាក់ទំនងរវាងប្រទេសយើងទាំងពីរគឺមានភាពរឹងមាំ ដោយយើងបានជួយគ្នាក្នុងការអភិវ ឌ្ឍ និងកិច្ចសហការក្នុងកម្មវិធីជាច្រើនដែលធ្វើឱ្យប្រទេសយើងទាំងពីរកាន់តែជិតស្និទ្ធបន្ថែមទៀត។

លោកជំទាវក៏បានថ្លែងអំណរគុណផងដែរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចតេជោ ដែលបានស្វា គមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីសាធារណរដ្ឋគុយបានៅកម្ពុជាកាលពីចុងឆ្នាំ២០២២កន្លងមកនេះ។ លោកជំទាវបានអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលត្រូវបានតែង តាំងជាប្រធានព្រឹទ្ធសភា ហើយក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រធានាធិបតី, ប្រធានស ភា និងនាយករដ្ឋមន្ត្រីគុយបា ជូនចំពោះសម្ដេចតេជោផងដែរ។ 

លោកជំទាវបានថ្លែងនូវការស្ញប់ស្ញែង និងកោតសរសើរចំពោះកម្ពុជា ដែលទទួលជោគជ័យនៅក្នុងបញ្ហាសន្តិសុខស្បៀង និងមានការអភិវឌ្ឍកម្រិតខ្ពស់ ហើយប្រទេសគុយបាក៏ចង់រៀនសូត្រពីកម្ពុជាផងដែរ។ លោកជំទាវក៏បានរៀបរាប់ផងដែរពីការលំបាករបស់គុយបានាពេលបច្ចុប្បន្នដោយមានការហ៊ុមព័ទ្ធទាំ ងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលធ្វើឱ្យបានមានការលំបាកក្នុងការនាំចូលស្បៀង។ លោ កជំទាវបានថ្លែងអំណរគុណផងដែរ ចំពោះកម្ពុជាដែលតែងតែបោះឆ្នោតគាំទ្រឱ្យមានការដកទណ្ឌកម្មចេញពីប្រទេសគុយបា នៅសន្និបាតអង្គការសហប្រជាជាតិជារៀងរាល់ឆ្នាំ។ 

សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះលោកជំទាវ ដែលបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការជូនពរពីប្រធានាធិបតី, ប្រធានសភា និងនាយករដ្ឋមន្ត្រីគុយបា ជូនចំពោះសម្ដេចតេជោ។ 

សម្ដេចតេជោ បានរំព្ញកថា ប្រទេសយើងទាំងពីរមានទំនាក់ទំនងយូរអង្វែងចាប់ពីតាំងពីបានឯករាជ្យមករៀងៗខ្លួនមក។ នៅឆ្នាំ១៩៧៩ សាធារណរដ្ឋគុយបា បានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតកម្ពុជា ហើយបានផ្ដល់ជំនួយនិងការជួយដោះស្រាយបញ្ហាផ្សេងៗនៅលើឆាកអន្តរជាតិទៀតផង។ ក្នុងឱកាសនោះដែរ សម្ដេចតេជោបានរំលឹកពីអនុស្សាវរីយ៍ដែលមានការជ្រោមជ្រែងជួយពីសំណាក់ឯកឧ ត្តមប្រធានាធិបតី ហ្វីដែល កាស្ត្រូ ក្នុងការធ្វើឱ្យអាសនៈរបស់កម្ពុជានៅក្នុងចលនាមិនចូលបក្សសម្ព័ន្ធ នៅទំនេរ ខណៈពេលនោះ ខ្មែរក្រហមកាន់កាប់អាសនៈកម្ពុជានៅអង្គការសហប្រជាជាតិ។ 

សម្ដេចតេជោ បានរំលឹកអនុស្សាវរីយ៍ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋគុយបា ពិសេសទស្សនកិ ច្ចនៅឆ្នាំ១៩៩៩, ឆ្នាំ២០០០ និង ឆ្នាំ២០២២ កន្លងមកនេះ ដែលសម្ដេចបានចរចា និងពិភាក្សាយ៉ាងល្អិតល្អន់ស្តីពីការជំរុញទំនាក់ទំនងទ្វេភាគី និងសភាពការណ៍ផ្លាស់ប្ដូរនៅលើសកលលោក ជាមួយថ្នាក់ដឹក នាំកំពូលរបស់សាធារណរដ្ឋគុយបា។ 

សម្ដេចជោបានបញ្ជាក់ពីគម្រោងជួយសាធារណរដ្ឋគុយបា ក្នុងការផលិតស្រូវដើម្បីកាត់បន្ថយការនាំចូល ហើយទន្ទឹមនឹងនោះសម្ដេចតេជោ មានបំណងជំរុញការនាំចេញនិងនាំចូលនូវផលិតផលទៅវិញទៅមក៕

ដោយ៖ គង់ ឌិន



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm