
ក្រុមអាជ្ញាធរឥណ្ឌូនេស៊ី និរទេសពិរុទ្ធជនចង់បានបំផុតរបស់ថៃ ក្រោយការចាប់ខ្លួនរបស់គាត់នៅលើកោះទេសចរណ៍បាលី កាលពីចុងខែមុន ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរ បានឲ្យដឹងថា លោក Chaowalit Thongduang ដែលបានលាក់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ីអស់រយៈពេល ៧ខែនោះ មានការជាប់ពាក់ព័ន្ធនឹងខ្សែបណ្តាញក្រុមជួញដូរគ្រឿងញៀននៅប្រទេសមីយ៉ាន់ម៉ា ករណីឈាតកម្មមន្រ្តីនគរបាល និងបាញ់សមាជិកតុលាការនៅក្នុងប្រទេសថៃ ។
ពួកគេនិយាយថា លោក Thongduang បានចូលទឹកដីឥណ្ឌូនេស៊ី តាមផ្លូវសមុទ្រជិះលើទូកល្បឿនលឿនទៅកាន់ខេត្តស៊ូម៉ាត្រាខាងជើង ហើយនិងប្រើប្រាស់អត្តសញ្ញាណក្លែងក្លាយថាជាជនជាតិឥណ្ឌូនេស៊ី ៕