
ក្រសួងការពារជាតិអ៊ីស្រាអែល បានបញ្ជាក់កាលពីថ្ងៃអង្គារថា អ៊ីស្រាអែល បានយល់ព្រមទិញយន្តហោះចម្បាំង F-35 ចំនួន ២៥គ្រឿង ពីសហរដ្ឋអាមេរិក។
ក្រសួងបាននិយាយថា នេះគឺជាក្រុមទី៣ នៃយន្តហោះចម្បាំងរបស់ក្រុមហ៊ុន Lockheed Martin ដែលនឹងត្រូវបានដាក់បញ្ចូលទៅក្នុងកងកម្លាំងប្រដាប់អាវុធអ៊ីស្រាអែល។
បន្ទាប់មក កងទ័ពអាកាសអ៊ីស្រាអែល នឹងមានយន្តហោះបំបាំងកាយចំនួន ៧៥គ្រឿង សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន។
ការដឹកជញ្ជូនទៅកាន់ប្រទេសអ៊ីស្រាអែល គ្រោងនឹងចាប់ផ្តើម នៅឆ្នាំ ២០២៨ ក្នុងអត្រាយន្តហោះចម្បាំងពី ៣ ទៅ ៥ គ្រឿងក្នុងមួយឆ្នាំ។ ការចំណាយ នឹងមានចំនួនប្រហែល ៣ពាន់លានដុល្លារ។
រដ្ឋមន្ត្រីការពារជាតិ លោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant) បាននិយាយថា ការទិញយន្តហោះចម្បាំង F-35 ក្រុមទី៣នេះឆ្លុះបញ្ចាំងពីភាពរឹងមាំនៃសម្ព័ន្ធភាពយុទ្ធសាស្ត្ររវាងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ។