
ក្រុមជំនួយមួយ បាននិយាយកាលពីថ្ងៃអង្គារថា អាជ្ញាធរតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថាន បានបណ្តេញអ្នកផ្លាស់ទីលំនៅរាប់ពាន់នាក់ នៅក្នុងរដ្ឋធានីកាប៊ុល និងបានរុះរើការតាំងទីលំនៅក្រៅផ្លូវការរបស់ពួកគេ ដោយធ្វើឲ្យគ្រួសារដែលងាយរងគ្រោះជាង ៨០០ គ្មានផ្ទះសម្បែង។
ក្រុមប្រឹក្សាជនភៀសខ្លួនន័រវែស(NCR) បានជំរុញឲ្យអាជ្ញាធរតាលីបង់បញ្ឈប់ជាបន្ទាន់នូវការបណ្តេញចេញដែលកំពុងបន្តរហូតដល់ដំណោះស្រាយរយៈពេលវែងសមរម្យសម្រាប់ការផ្លាស់ទីលំនៅ ត្រូវបានកំណត់។
លោកគ Neil Turner នាយកប្រចាំប្រទេសរបស់ NRC នៅអាហ្វហ្គានីស្ថាន បាននិយាយថា៖« ខ្ញុំមានការតក់ស្លុតយ៉ាងខ្លាំងចំពោះការបណ្តេញចេញដោយបង្ខំកាលពីថ្ងៃអាទិត្យនៃមនុស្សប្រហែល ៦.000នាក់ ដែលត្រូវបានផ្លាស់ទីលំនៅខាងក្នុងនៅក្នុងរដ្ឋធានី។ ទាំងនេះ គឺជាសហគមន៍ដែលងាយរងគ្រោះបំផុតមួយចំនួន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
អាហ្វហ្គានីស្ថាន នៅតែស្ថិតក្នុងការរួបរឹតពីការកើនឡើងនៃវិបត្តិមនុស្សធម៌ និងសេដ្ឋកិច្ចសង្គម ដែលបានបំផ្លិចបំផ្លាញប្រជាជន ចាប់តាំងពីការកាន់កាប់របស់តាលីបង់ ក្នុងខែសីហា ឆ្នាំ២០២១។