អាល្លឺម៉ង់ប្រកាសទិញយន្តហោះចម្បាំង Eurofighter ២០គ្រឿងបន្ថែមទៀត

2024/06/06 01:45:49 am        271

អធិការបតីលោក Olaf Scholz នៅថ្ងៃពុធ (ទី៥ ខែមិថុនា) នេះ បានប្រាប់ថា អាល្លឺម៉ង់នឹងទិញយន្តហោះចម្បាំង Eurofighter ចំនួន ២០គ្រឿងបន្ថែម ពីក្រុមហ៊ុន Airbus ខណៈដែលប្រទេសជាសមាជិករបស់អង្គការណាតូ (NATO) មួយនេះ ចំណាយថវិកាយ៉ាងច្រើនបន្ថែមទៀតលើវិស័យការពារជាតិ បន្ទាប់ពីមានការលុកលុយពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែន។

នៅឯកម្មវិធីបើកការតាំងពិពណ៌អាកាសចរណ៍ ILA ខាងក្រៅទីក្រុងប៊ែរឡាំង លោក Scholz បាននិយាយថា លោកមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្ត និងពង្រីកសមត្ថភាពផលិតអាវុធ។

អមដោយការបន្ថែមថា ការបញ្ជាទិញនេះនឹងផ្តល់ភាពប្រាកដប្រជាដល់ក្រុមហ៊ុន Airbus និងក្រុមហ៊ុនផ្គត់ផ្គង់នោះ លោក Scholz បានបញ្ជាក់ថា៖ «នោះហើយជាមូលហេតុដែលយើងនឹងបញ្ជាទិញយន្តហោះចម្បាំង Eurofighter ២០គ្រឿងបន្ថែមទៀត មុនពេលបញ្ចប់សម័យប្រជុំសភានេះ ពោលគឺបន្ថែមពីលើយន្តហោះ ៣៨គ្រឿង ដែលកំពុងស្ថិតនៅក្នុងដំណើរការរៀបចំ»។

គួរបញ្ជាក់ថា កងទ័ពអាកាសរបស់អាល្លឺម៉ង់ចង់ជំនួសយន្តហោះច្បាំងចាស់ៗរបស់ខ្លួន ប្រភេទ Tornado ដោយយន្តហោះចម្បាំង Eurofighter នេះ ដែលត្រូវបានគេស្គាល់ថា យន្តហោះចម្បាំង Typhoon នៅក្នុងប្រទេសអង់គ្លេស។ ហើយបើយោងតាមគេហទំព័ររបស់ក្រុមហ៊ុនផលិតយន្តហោះនេះ បានឲ្យដឹងថា បច្ចុប្បន្ននេះ ខ្លួនដំណើរការយន្តហោះ Eurofighter បានចំនួន ១៣៨គ្រឿង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        251
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        293
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        272

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm