
តុលាការអ៊ីតាលី នៅថ្ងៃពុធ (ទី៥ ខែមិថុនា) នេះ បានរកឃើញថា ជនជាតិអាមេរិក ឈ្មោះ Amanda Knox មានទោសពីបទបង្កាច់បង្ខូច ហើយបានចេញសាលក្រមដាក់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ជុំវិញការចោទប្រកាន់ដែលនាងបានធ្វើឡើង ទាក់ទងនឹងឃាតកម្មលើមិត្តរួមផ្ទះល្វែងរបស់នាង នៅទីក្រុង Perugia កាលពីឆ្នាំ២០០៧។
គួរបញ្ជាក់ថា នាង Knox ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ពាក់ព័ន្ធនឹងការចោទប្រកាន់ដោយមិនត្រឹមត្រូវ ចំពោះម្ចាស់បារជនជាតិកុងហ្គោឈ្មោះ Patrick Lumumba ថា បានសម្លាប់ឈ្មោះ Meredith Kercher។ អ្នកទោស Knox បានជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ជុំវិញករណីឃាតកម្មនេះ ប៉ុន្តែការផ្តន្ទាទោសនេះត្រូវបានចាត់ទុកជាមោឃភាព នៅឆ្នាំ២០១៥។
តែយ៉ាងណាក្ដី ការកាត់ទោសនេះនឹងមិនមានផលប៉ះពាល់ជាក់ស្តែងនោះទេ ព្រោះវាត្រូវបានទូទាត់ជាមួយនឹងពេលវេលាដែលនាង Knox បានចំណាយនៅក្នុងពន្ធនាគារកន្លងមក៕