កម្ពុជាបានដឹកនាំប្រជុំអនុម័តសេចក្តីថ្លែងការណ៍រួមចំនួនពីរ ដើម្បីដាក់ជូនរដ្ឋមន្រ្តីអាស៊ានក្នុងកិច្ចប្រជុំ ខាងមុខ

2024/06/06 03:03:12 am        189

ភ្នំពេញ ៖ ប្រធានគណៈម្មាធិការអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំប្រជុំលើការអនុម័តសេចក្តីថ្លែងការណ៍រួម ក្នុង ក្របខណ្ឌបច្ចេកទេស ដើម្បីលើកជូនរដ្ឋមន្រ្តីអាស៊ាន ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ៧ ខាងមុខ ជាពិសេសសេច ក្តីថ្លែងការរួម លើបញ្ញាសិប្បនិម្មិត AI, ដែលវិស័យនេះគឺមានសារៈសំខាន់នៅក្នុងរអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងតំបន់។

​ឯកឧត្តម ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន គណៈម្មាធិការអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២៤ នេះ បានដឹកនាំកិច្ចប្រជុំគណៈ កម្មាធិការអាស៊ាន ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី ៨៥ (COSTI-85) ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីថ្លែង ការណ៍រួម ក្នុងក្របខណ្ឌបច្ចេកទេស ដើម្បីលើកជូនរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ៧ ខាងមុខ ជាសពិសេសការចេញសេចក្តីថ្លែងការរួម លើបញ្ញាសិប្បនិម្មិត AI, ដែលវិស័យនេះកំពុងមានការរីកចម្រើន។

ទាក់ទិនបញ្ញាសិប្បនិម្មិត, ឯកឧត្តម លើកឡើងថា វិស័យនេះពិតជាមានសារៈខាន់ណាស់ ដែលប្រទេសអាស៊ានទាំងអស់បាន ព្រមព្រៀងគ្នា នឹងរុញបញ្ញាសិប្បនិម្មិតនេះ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់តំបន់ ហើយបានព្រមព្រៀងគ្នា អាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងខេត្តសៀមរាបនេះផងដែរ។ ប្រធានបទសំខាន់ៗដែលត្រូវបានពិភាក្សារួមមាន ការធានាបាននូវការប្រើប្រាស់ AI ដោយយុត្តិធម៌, និងអាចទុកចិត្តបាន, យុទ្ធសាស្ត្រ ដើម្បីបង្កើនអត្ថប្រយោជន៍, និងកាត់បន្ថយហានិភ័យ នៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត សម្រាប់ជាប្រយោជន៍ដល់គ្រប់ប្រទេសសមាជិកអាស៊ានទាំងអស់។

ឯកឧត្តម ហ៊ុល សៀងហេង បានបញ្ជាក់ថា បច្ចុប្បន្នបញ្ញាសិប្បនិម្មិត AI, បានកំពុងរីកចម្រើន ក៏ប៉ុន្តែក៏មានបញ្ហាប្រឈម, ភាពចាំបាច់ នៃឧបករណ៍, ចំណេះដឹងផ្នែក AI, និងការបង្កើតគោលនយោបាយ និងយន្តការគ្រប់គ្រងការប្រើប្រាស់ AI ប្រកបដោយការទទួល ខុសត្រូវ។ ចំពោះបញ្ញាសិប្បនិម្មិត នៅក្នុងកិច្ចប្រជុំអាស៊ាននេះដែរ ក៏បានលើកឡើងដោយរដ្ឋមន្រ្តីអាស៊ាន និងប្រទេសអាស៊ាន ទាំងអស់ ហើយក៏ត្រូវលើកឡើងដោយដៃគូសន្ទនាទាំងអស់របស់អាស៊ាន នៅលើទឹកដីអង្គរនៃកម្ពុជា។ បញ្ហានេះ ឯកឧត្តម រំពឹងថា នៅពេលខាងមុខ នៅពេលនិយាយពីបញ្ញាសិប្បនិម្មិត AI, ច្បាស់ណាស់គេនឹងនិយាយអំពីកម្ពុជា ដែលកម្ពុជាបានលើកឡើងជូន អាស៊ានទាំងអស់ សម្រាប់ជាតំណរនៃមូលដ្ឋានគ្រឹះទាំងអស់គ្នាផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm