រុស្ស៊ីផ្តល់ជំនួយយោធាបន្ថែម និងគ្រូបង្ហាត់ដល់ប្រទេសប៊ួគីណាហ្វាសូ

2024/06/05 09:19:56 pm        265

ដោយបានដកស្រង់សម្តីរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ដែលបាននិយាយនៅថ្ងៃពុធ (ទី៥ ខែមិថុនា) នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី បានរាយការណ៍ថា ប្រទេសរុស្ស៊ីនឹងបញ្ជូនការផ្គត់ផ្គង់យោធាបន្ថែម និងគ្រូបង្ហាត់ទៅកាន់ប្រទេសប៊ួគីណាហ្វាសូ ដើម្បីជួយឲ្យប្រទេសអាហ្វ្រិកខាងលិចមួយនេះបង្កើនសមត្ថភាពការពាររបស់ខ្លួន និងប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។

គួរបញ្ជាក់ថា ប៊ួគីណាហ្វាសូក្រោមការដឹកនាំរបស់យោធា ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២២ បានដើរតួនាទីធ្វើជាម្ចាស់ផ្ទះ សម្រាប់ទទួលកងកម្លាំងទាហានស៊ីឈ្នួល Wagner ដែលស្ថាបនិករបស់ក្រុមនេះ គឺលោក Yevgeny Prigozhin បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះ កាលពីខែសីហាឆ្នាំមុន។

ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សម្តីលោក Lavrov ដែលអំឡុងដំណើរទស្សនកិច្ចទៅប៊ូគីណាហ្វាសូ បាននិយាយថា៖ «ចាប់តាំងពីទំនាក់ទំនងដំបូង រវាងប្រទេសរបស់យើង បន្ទាប់ពីប្រធានាធិបតី លោក Ibrahim Traoré ឡើងកាន់អំណាច យើងបានចូលរួមយ៉ាងជិតស្និទ្ធលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ ក្នុងនោះរួមទាំងការអភិវឌ្ឍទំនាក់ទំនងយោធា និងបច្ចេកទេសយោធាផងដែរ»។ 

លោកបានប្រាប់សន្និសីទសារព័ត៌មាននៅរដ្ឋធានី Ouagadougou ថា៖ «ខ្ញុំគ្មានការងឿងឆ្ងល់ទេថា ដោយសារកិច្ចសហប្រតិបត្តិការនេះ តំបន់នៃអំពើភេរវកម្មដែលនៅសល់លើទឹកដីរបស់ប្រទេសប៊ួគីណាហ្វាសូ នឹងត្រូវបំផ្លាញបានជាមិនខាន»។

សូមបញ្ជាក់បន្ថែមថា ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅអ៊ុយក្រែន លោក Lavrov បានធ្វើទស្សនកិច្ចជាបន្តបន្ទាប់ទៅកាន់ទ្វីបអាហ្រ្វិក ខណៈរុស្ស៊ី ដែលរងការដាក់ទណ្ឌកម្មរបស់លោកខាងលិច ស្វែងរកដៃគូពាណិជ្ជកម្មថ្មី និងព្យាយាមប្រមូលផ្តុំប្រទេសកំពុងអភិវឌ្ឍន៍ នៅពីក្រោយចក្ខុវិស័យរបស់ខ្លួន ស្ដីអំពីការមាន «ពិភពលោកពហុប៉ូល» ដែលលែងស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក និងអតីតប្រទេសមហាអំណាចអាណានិគម នៅតំបន់អឺរ៉ុប៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am