UN៖ មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ាមានបំណង​ក្ដោបក្ដាប់​អំណាច​ផ្ដាច់មុខ​

2021/08/11 06:20:13 pm        475

​UN៖ ប្រេសិត​ពិសេស​របស់​អង្គការសហប្រជាជាតិ​ ទទួលបន្ទុក​បញ្ហា​នៅ​សហភាព​មី​យ៉ាន់​ម៉ា​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ ​ទី១០ ខែ​សីហា​ថា​ មេដឹកនាំ​យោធា​របស់​ប្រទេស​នេះ​បាន​ប្តេជ្ញា​ចិត្ត​ក្ដោប​ក្តាប់​អំណាច​របស់​ខ្លួន ​បន្ទាប់​ពី​រដ្ឋប្រហារ​កាលពី​ខែ​កុម្ភៈ ហើយ​គណបក្ស​នយោបាយ​របស់​លោក​ស្រី Aung San Suu Kyi ដែល​ត្រូវ​បាន​ទម្លាក់​ចេញពី​អំណាច​អាច​នឹង​ត្រូវ​រំសាយ​ភ្លាមៗ​។​

​លោកស្រី Christine Schraner Burgener បាន​ដកស្រង់​សេចក្តីប្រកាសរ​បស់​មេដឹកនាំ​យោធា​លោក Min Aung Hlaing នៅ​ខែ​នេះ​ថា​ ឥឡូវនេះ​លោក​គឺជា​នាយករដ្ឋមន្ត្រី​នៅ​ក្នុង​រដ្ឋាភិបាល​ចាំ​ផ្ទះ​ដែល​ទើប​បង្កើត​ថ្មី​ ហើយ​ថែមទាំង​លុបចោល​ជា​ផ្លូវការ​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត​ខែ​វិច្ឆិកា ​ដែល​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោក​ស្រី Aung San Suu Kyi បាន​ឈ្នះ​។​ ​លោកស្រី Schraner Burgener បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ខ្ញុំ​ត្រូវតែ​បញ្ជាក់​ឱ្យ​ច្បាស់​ថា​ អង្គការ​សហប្រជាជាតិ​មិន​ទទួលស្គាល់​រដ្ឋាភិបាល​របស់​មេដឹកនាំ​យោធា​ទេ​ ដូច្នេះ​វា​អាស្រ័យ​លើ​ប្រទេស​ជា​សមាជិក។

​លោកស្រី​បាន​និយាយ​ថា លុះត្រាតែ​ប្រទេស​ជា​សមាជិក​អង្គការសហប្រជាជាតិ​ ចាត់វិធានការ​ឯកអគ្គ​រដ្ឋទូត​សហភាព​មី​យ៉ាន់​ម៉ា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ លោក Kyaw Moe Tun ​ដែល​ជា​គូប្រជែង​របស់​របប​យោធា​នៅតែ​ជា​ប្រេសិត​ស្របច្បាប់​ របស់​ប្រទេស​នេះ​នៅ​ស្ថាប័ន​ពិភពលោក​នៅ​ទីក្រុង​ញូវយ៉ក ហើយ​លោកស្រី Aung San Suu Kyi និង​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក Win Myint គឺជា​មេដឹកនាំ​របស់​សហភាព​មី​យ៉ាន់​ម៉ា​។ គួរ​បញ្ជាក់​ថា លោក Kyaw Moe Tun ជា​អ្នកប្រឆាំង​រដ្ឋាភិបាល​យោធា​ ដោយសារ​រូបលោកគឺ​ត្រូវ​បាន​តែង​តាំង​ក្នុង​រដ្ឋាភិបាល​ស៊ីវិល​កន្លងមក នឹង​នៅ​បំពេញការងារ​នៅ​ឯ​អង្គការសហប្រជាជាតិ​នៅឡើយ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm