សីតុណ្ហភាពពិភពលោកឡើងខ្ពស់ខ្លាំង ខណៈ UN ព្រមានពីស្ថានភាពដ៏អាក្រក់បណ្ដាលពីអាកាសធាតុ

2024/06/06 03:37:46 pm        181

សេវាឃ្លាំមើលបម្រែបម្រួលអាកាសធាតុរបស់សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃពុធ (០៥ មិថុនា) ថា រៀងរាល់ខែក្នុងពេល ១២ ខែកន្លងមកនេះជាប់ចំណាត់ថ្នាក់ថាជាខែក្តៅបំផុតក្នុងកំណត់ត្រាក្នុងការប្រៀបធៀបតាមឆ្នាំនីមួយៗ ខណៈដែលអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ួ ហ្គុយតឺរ៉េស (Antonio Guterres) បានអំពាវនាវឱ្យមានវិធានការបន្ទាន់ដើម្បីបញ្ចៀស «ស្ថានភាពដ៏អាក្រក់បណ្ដាលមកពីអាកាសធាតុ»។

សេវាបម្រែបម្រួលអាកាសធាតុ ខនភើនីខឺស (Copernicus) បាននិយាយថា សីតុណ្ហភាពសកលជាមធ្យមសម្រាប់រយៈពេល ១២ ខែដល់ចុងខែឧសភា គឺមានកម្រិត ១,៦៣ អង្សាសេ លើសពីកម្រិតមធ្យមមុនឧស្សាហកម្ម ដែលធ្វើឱ្យវាក្លាយជារយៈពេលក្តៅបំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៩៤០ មក។

ជាមធ្យម ១២ ខែនេះមិនមែនមានន័យថាពិភពលោកបានឡើងលើសកម្រិតកំណត់នៃកម្ដៅផែនដី ១,៥ អង្សាសេនោះទេ ព្រោះកម្រិតនោះពណ៌នាអំពីសីតុណ្ហភាពជាមធ្យមក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលលើសពីអ្វីដែលអ្នកវិទ្យាសាស្ត្របានព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរ និងមិនអាចស្រោចស្រង់បាន។

នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយ អង្គការឧតុនិយមពិភពលោក (WMO) របស់អង្គការសហប្រជាជាតិបាននិយាយថា ឥឡូវនេះមានឱកាស ៨០ ភាគរយដែលយ៉ាងហោចណាស់ឆ្នាំមួយក្នុងចំណោម ៥ ឆ្នាំខាងមុខ នឹងមានសីតុណ្ហភាពជាមធ្យមដែលលើសពី ១,៥ អង្សាសេជាបណ្តោះអាសន្ន លើសពីកម្រិតមុនស្សាហកម្ម ដោយកើនឡើងពីឱកាស ៦៦ ភាគរយកាលពីឆ្នាំមុន។

ការបំភាយឧស្ម័នកាបូនឌីអុកស៊ីតពីការដុតឥន្ធនៈហ្វូស៊ីល ដែលជាមូលហេតុចម្បងនៃបម្រែបម្រួលអាកាសធាតុ បានឈានដល់កម្រិតខ្ពស់បំផុតកាលពីឆ្នាំមុន បើទោះបីជាមានកិច្ចព្រមព្រៀងជាសកលដែលត្រូវបានបង្កើតឡើងដើម្បីទប់ស្កាត់ការបំភាយ និងការពង្រីកយ៉ាងឆាប់រហ័សនៃថាមពលកកើតឡើងវិញក៏ដោយ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm