កំពត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត ស្ថិតនៅក្រុងបូកគោ ខេត្តកំពត ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៖ កំពង់ផែពហុបំណងកំពត នឹងក្លាយជាសរសៃឈាមពាណិជ្ជកម្មដ៏សំខាន់មួយ ក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវទឹកគ្រប់បែបយ៉ាងសម្រាប់កម្ពុជា។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ដើម្បីឲ្យប្រទេសជាតិមួយរីក ចម្រើនគឺមិនមែនយករាជធានី ឬខេត្តណាមកប្រកួតប្រជែងគ្នានោះទេគឺត្រូវរួមគ្នាធ្វើ ខណៈខេត្តនីមួយៗគឺ មានសក្តានុពលច្រើន ដូចជាខេត្តកំពតជាដើម គឺពេលនេះ គឺមានកំពុងមានកំពង់ផែដែលវានឹងបម្រើឲ្យមានការលូតលាស់ផ្នែកភស្តុភារ ក្នុងការដឹកជញ្ជូនភស្តុភារកម្ម។
-សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការដឹកជញ្ជូនតាមផ្លូវទឹកនៅតែជាជម្រើសដ៏ល្អសម្រាប់ប្រទេស ដោយសារតែការដឹកជញ្ជូនតាមផ្លូវទឹកនេះ វាដឹកបានច្រើនហើយវាមានតម្លៃសមរម្យទៅទៀត។
-សម្តេចធិបតីហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលនឹងមិនចេញអាជ្ញាបណ្ណឲ្យបង្កើតបនល្បែងកាស៊ីណូបន្តទៀតនោះទេ សម្រាប់ក្រុងខេត្តកំពត ប៉ុន្តែនឹងមានការលើកទឹកចិត្តឲ្យមានការបើកសណ្ឋាគារ កន្លែងកម្សាន្ត និងកម្មន្តសាលនានា ដើម្បីលើកកម្ពស់សេដ្ឋកិច្ចសម្រាប់ខេត្តនេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
-សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ឈ្នួញទិញលក់ដី សូមកុំទៅទិញដីនៅតាមបណ្ដោយគម្រោងព្រែកជីកហ្វូណនតេជោ ដែលនាំឱ្យរដ្ឋាភិបាលពិបាកក្នុងការដោះស្រាយ នៅពេលអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះ។
-សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអស់សំណើច និងចំអកឲ្យក្រុមអ្នកវិភាគ និងក្រុមអ្នករិះគន់មួយក្តាប់តូចដែលកំពុងរស់នៅក្រៅប្រទេស ដែលមើលទៅដូចចេះគ្រប់ជំនាញទាំងអស់ ខណៈរាជរដ្ឋាភិបាលធ្វើអ្វី កសាងអ្វី គឺពួកគេទាំងនោះវិភាគមកថាខុសរហូត។ ប៉ុន្តែទោះជាយ៉ាងណាក៏ ដោយសម្តេចមិនបានចាប់អារម្មណ៍ចំពោះការលើកឡើងរបស់ពួកទាំងនោះឡើយ សំខាន់គឺរាជរដ្ឋាភិបាល ខិតខំកសាងបន្ថែមទៀត ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិទាំងមូល។
-សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជូនប្រជាពលរដ្ឋថា គម្រោងព្រែកជីកហ្វូណនតេជោនឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋចាប់ពីពេលបច្ចុប្បន្ន រហូតទៅដល់អនាគត ដូច្នេះសូមពលរដ្ឋកុំជឿការញុះញង់របស់ក្រុមប្រឆាំងមួយក្ដាប់តូចនៅក្រៅស្រុក។
-សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការវិនិយោគលើគម្រោងព្រែកជីកហ្វូណនតេជោ គឺមានវិនិយោគិនខ្មែរភាគច្រើនដែលបានដាក់ទុនវិនិយោគ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថាគម្រោងព្រែកជីកហ្វូណនតេជោនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤ តែម្ដង។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ស្នើឱ្យសិក្សារៀបចំសាងសង់ផ្លូវជិះកង់ពីកែប ទៅកោះកុង ដើម្បីបម្រើដល់ការហាត់ប្រាណរបស់ប្រជាពលរដ្ឋ និងទេសចរផងដែរ។
-សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រេចមិនអនុញ្ញាតឱ្យមានការសាងសង់ព្រ លានយន្តហោះនៅកំពតនោះឡើយ ដោយសារមានព្រលាននៅខេត្តព្រះសីហនុរួចហើយ និងបញ្ជៀ សការចំណាយមិនសមស្រប។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅទូទាំងពិភពលោកជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តកំពតតែម្ដង ដែលបានគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោរបស់ខ្មែរ។ ខណៈគម្រោងនេះ គឺជាគម្រោងលក្ខណៈឯកជន វិនិយោគិនឯកជន ស្នើសុំសិទ្ធវិនិយោគរយៈពេល៥០ឆ្នាំរួចប្រគល់មកឱ្យរាជរដ្ឋាភិបាលគ្រប់គ្រងវិញ។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ បើស្រឡាញ់ជាតិពិតប្រាកដ ចង់បានឯករាជ្យ ភាពក្នុងវិស័យដឹកជញ្ជូន ចង់ឃើញស្នាដៃប្រវត្តិសាស្ត្ររបស់អ្នកជំនាន់នេះ សូមរួមគ្នាជាកម្លាំងជាតិ គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោទាំងអស់គ្នា។ សម្ដេចធិបតីក៏បានអំពាវនាវដល់បុគ្គលមួយចំនួន តូច សូមកុំបង្កការរាំងស្ទះដល់គម្រោងព្រែកជីកហ្វូណនតេជោ ដែលបម្រើដល់ផលប្រយោជន៍ជាតិ ទាំងស្រុង។
-សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋបន្តរួមគ្នាគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ និងរួមគ្នាប្រឆាំងរាល់បុគ្គលណាដែលមានបំណងធ្វើវិទ្ធង្សនា ធ្វើឱ្យរាំងស្ទះដល់គម្រោងព្រែកជីកនេះ។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រដ្ឋាភិបាលនឹងដោះស្រាយផល ប៉ះពាល់ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានដីធ្លីផ្ទះសម្បែងនៅចំកន្លែងដែលត្រូវសាងសង់ព្រែកជី កហ្វូណនតេជោ។













