ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បាននិយាយកាលពីថ្ងៃពុធថា ប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក នឹងឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ជនអន្តោប្រវេសន៍ មិនមែនជាពលរដ្ឋម៉ិកស៊ិក ដែលត្រូវនិរទេសដោយផ្ទាល់ទៅកាន់ប្រទេសកំណើតរបស់ពួកគេ។
មេដឹកនាំប្រទេសម៉ិកស៊ិក បានបញ្ជាក់ថា លោកមានឆន្ទៈក្នុងការធ្វើការជាមួយអាជ្ញាធរសហរដ្ឋអាមេរិក លើគោលនយោបាយ បន្ទាប់ពីក្រិត ដែលបានប្រកាសកាលពីថ្ងៃអង្គារដោយប្រធានាធិបតី លោក Joe Biden ដើម្បីព្យាយាមកាត់បន្ថយលំហូរជនអន្តោប្រវេសន៍ ដែលមានបំណងទៅដល់សហរដ្ឋអាមេរិក នៅមុនការបោះឆ្នោត ខែវិច្ឆិកា។
ការរឹតត្បិតសិទ្ធិជ្រកកោនថ្មី ដែលបានចូលជាធរមានកាលពីថ្ងៃពុធ អនុញ្ញាតឱ្យអាជ្ញាធរសហរដ្ឋអាមេរិក និរទេសឬបញ្ជូនត្រឡប់ទៅប្រទេសម៉ិកស៊ិកវិញ នូវជនអន្តោប្រវេសន៍ដែលឆ្លងកាត់ព្រំដែនដោយខុសច្បាប់ និងគ្មានឱកាសទាមទារសិទ្ធិជ្រកកោនឡើយ។
លោក Lopez Obrador បាននិយាយថា លោកនឹងទទួលយកជនអន្តោប្រវេសន៍ ដែលត្រូវបានបណ្តេញចេញទៅកាន់ប្រទេសម៉ិកស៊ិក ទោះបីជាលោក យល់ព្រមចំពោះការនិរទេសដោយផ្ទាល់ និងបាន និយាយថា យើងពុំមានបញ្ហានោះទេ នៅក្នុងការឆ្លើយតប។

