មូលនិធិពីដៃគូសន្ទនាប្រមាណ ៣៩០ លានដុល្លារ ត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់សម្រាប់រដ្ឋអាស៊ាន

2024/06/06 05:42:36 pm        121

ភ្នំពេញ ÷ រដ្ឋជាសមាជិកអាស៊ាន ត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់មូលនិធិពីដៃគូសន្ទនារបស់អូស្ត្រាលី ចិន ជប៉ុន និងសហរដ្ឋអាមេរិក មានទំហំទឹកប្រាក់ ៣៩០ លានដុល្លារអាមេរិក ដើម្បីដោះស្រាយតម្រូវការក្នុងតំបន់ តាមរយៈដំណោះស្រាយវិទ្យាសាស្ត្រជាក់ស្តែង។

 អាស៊ានកំពុងធ្វើការជាមួយដៃគូសន្ទនាលើសកម្មភាពចំនួន ៦៩ លើផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងនោះ ប្រទេសអូស្ត្រាលី កាណាដា ចិន សហភាពអឺរ៉ុប ឥណ្ឌា ជប៉ុន សាធារណរដ្ឋកូរ៉េ រុស្ស៊ី ទួរគី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក សុទ្ធតែបានចូលរួមចំណែកក្នុងគំនិតផ្តួចផ្តើមទាំងនេះ។ ជាក់ស្តែងប្រទេសអូស្ត្រាលី កំពុងគាំទ្រការបង្កើតផែនការសកម្មភាពអាស៊ាន ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ (APASTI) ឆ្នាំ២០២៦-២០៣៥ ។ ស្រដៀងគ្នានេះដែរប្រទេសចិន បានផ្តល់ថវិកាគាំទ្រគម្រោងជាច្រើន ក្រោមមូលនិធិសហប្រតិបត្តិការអាស៊ាន-ចិន (ACCF) រួមទាំងកម្មវិធីប្រកួតប្រជែងនវានុវត្តន៍ កម្មវិធីសហគ្រិនភាព ចិន-អាស៊ាន ឆ្នាំ២០២៤ និងមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាចិន-អាស៊ានជាដើម។

ជុំវិញបញ្ហានេះ ឯកឧត្តម ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការអាស៊ាន COSTI រៀបចំឡើងនៅខេត្តសៀមរាប នៅថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ២០២៤ បានលើកឡើងថា ការប្រើប្រាស់ថវិកាដៃគូសន្ទនាមានសារៈសំខាន់ណាស់ ដើម្បីពង្រីកលទ្ធភាពក្នុងការស្រាវជ្រាវ អនុវត្តប្រកបដោយប្រសិទ្ធភាព និង ជំរុញវឌ្ឍនភាពផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់អាស៊ាន។

ឯកឧត្តម បន្ថែមថា ចំណែកមូលនិធិសរុបពីដៃគូសន្ទនារួមមាន អូស្ត្រាលី ចិន ជប៉ុន និងសហរដ្ឋអាមេរិក មានចំនួនប្រមាណ ៣៩០ លានដុល្លារអាមេរិក ក្នុងនោះរដ្ឋដែលជាសមាជិកអាស៊ាន ត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់មូលនិធិទាំងនេះ ប្រកបដោយ ប្រសិទ្ធភាព ដើម្បីដោះស្រាយតម្រូវការក្នុងតំបន់ តាមរយៈដំណោះស្រាយវិទ្យាសាស្ត្រជាក់ស្តែង ។ នេះគឺជាការរួមចំណែកនៃការ លើកកម្ពស់ដល់ប្រទេសអាស៊ានទាំងមូល ដើម្បីជំរុញវិស័យវិទ្យាសាស្រ្តឲ្យកាន់តែរីកចម្រើន៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm