សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល នឹងមិនផ្តល់អាជ្ញាបណ្ណឲ្យមានការបើកបនល្បែងស៊ីសង ឬក្រុមហ៊ុនកាស៊ីណនៅទីរួមខេត្តកំពត និងខេត្តកែបនោះឡើយ លើកលែងតែក្រុងបូកគោ និងតំបន់ជាប់ព្រំដែន។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត ស្ថិតនៅក្រុងបូកគោ ខេត្តកំពត នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនអនុញ្ញាតឲុ្យមានកាស៊ីណូនោះទេ សម្រាប់ ទីប្រជុំជនក្នុងទីរួមខេត្តកំពត និងខេត្តកែប ប៉ុន្តែសម្តេចសូមលើកទឹកចិត្តឲ្យមានការបើកសណ្ឋាគារ កន្លែងកម្សាន្ត និងកម្មន្តសាលនានា ដើម្បីលើកកម្ពស់សេដ្ឋកិច្ចសម្រាប់ខេត្តទាំងពីរ ដែលជាប់សមុទ្រនេះ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានប្រកាសផងដែរថា ខេត្តកំពត នឹងក្លាយជាខេត្តមួយ ដែលសម្បូរកន្លែងទេសចរណ៍ និងរោងចក្រសហគ្រាសច្រើននាពេលខាង មុខនេះឆាប់ៗនេះ ខណៈខេត្តនេះ កំពុងមានកំពង់ផែពហុបំណង ប៉ុន្តែទោះជាយ៉ាងណារាជរដ្ឋាភិបាលនឹងមិនឲ្យមានការកសាងនូវព្រលានយន្តហោះសម្រាប់ខេត្តនេះឡើយ៕អត្ថបទបាន ចក់