កងកម្លាំងអាកាសអ៊ុយក្រែន បាននិយាយថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនប្រភេទ Shahed ចំនួន ២២ គ្រឿងក្នុងចំណោមយានដ្រូន ២៧គ្រឿង ដែលបានបាញ់បង្ហោះពីលើតំបន់ចំនួន ៥របស់អ៊ុយក្រែន ក្នុងការវាយប្រហារ នៅពេលយប់របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ។

អភិបាលតំបន់លោក Filip Pronin បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា ការវាយប្រហារនេះបានបំផ្លាញរោងចក្រឧស្សាហកម្មមួយ និងធ្វើឲ្យមនុស្សម្នាក់ រងរបួស នៅក្នុងតំបន់Poltava។
លោកបាននិយាយថា យោធាអ៊ុយក្រែន បានកម្ទេចយានដ្រូន ចំនួន៦គ្រឿង ពីខាងលើតំបន់ភាគខាងត្បូងនៃក្រុង Mykolaiv។ លោកបានបន្ថែមថា បំណែករបស់យានដ្រូនមួយគ្រឿង បានបំផ្លាញផ្ទះឯកជនមួយខ្នង និងបានបណ្តាលឲ្យខូចខាតផ្ទះប្រហែល ១០ខ្នងផ្សេងទៀត ប៉ុន្តែមិនមានអ្នករងរបួសណាម្នាក់ ត្រូវបានគេរាយការណ៍ឡើយ។

អភិបាលតំបន់ បាននិយាយថា យានដ្រូនចំនួន ៤គ្រឿង ត្រូវបានគេបាញ់ទម្លាក់ នៅពីខាងលើតំបន់ (Kherson) ភាគខាងត្បូង និង ៤គ្រឿងទៀត នៅកណ្តាលតំបន់ Dnipropetrovsk។
ការវាយប្រហារនោះ ក៏បានកំណត់គោលដៅទៅលើតំបន់Sumyភាគខាងជើង ដោយមិនមានព័ត៌មានលម្អិតអំពីការខូចខាតដែលត្រូវបានរាយការណ៍ដោយអាជ្ញាធរក្នុងតំបន់នោះទេ។